ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម SUZUKI Hideo ឯកអគ្គរដ្ឋទូតជប៉ុនទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ នៃក្រសួងការបរទេសជប៉ុន នៅទីស្តីការក្រសួង។
ក្នុងជំនួប ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ រួមមានកិច្ចការនយោបាយ ពាណិជ្ជកម្ម ការវិនិយោគ ការពារជាតិ សន្តិសុខ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងការសម្អាតមីន។ ភាគីទាំងពីរក៏បានចែករំលែកព័ត៌មាន និងទស្សនៈ ជុំវិញការធានាការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ក៏ដូចជាការបន្ថយភាពតានតឹង និងការស្តារសកម្មភាពសេដ្ឋកិច្ច តាមបណ្តោយព្រំដែន ដើម្បីឱ្យទំនាក់ទំនងកម្ពុជា-ថៃវិលទៅរកប្រក្រតីភាពវិញ។
ក្នុងជំនួប ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងជប៉ុន រួមមានវិស័យកិច្ចសហប្រតិបត្តិការនយោបាយ ពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការសម្អាតមីន និងសំណល់គ្រាប់មិន ទាន់ផ្ទុះទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ ជុំវិញស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានគូសបញ្ជាក់រួម គា្ន អំពីសារៈសំខាន់នៃការលើកកម្ពស់សន្តិភាព និងការធ្វើឱ្យទំនាក់ទំនងកម្ពុជា-ថៃ វិលទៅរកប្រក្រតីភាព វិញ តាមរយៈការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ការខិតខំរក្សា ភាពអត់ធ្មត់ ការបន្តទំនាក់ទំនងនៅគ្រប់កម្រិត ការពិនិត្យលទ្ធភាពបោសសំអាតមីនមនុស្សធម៌ និងការ បើកច្រកព្រំដែនឡើងវិញ។
ជួសមុខរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការពេញ ចិត្ត និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលជប៉ុន ដែលបានបន្តចំណែក និងគាំទ្រ ដល់បុព្វ ហេតុសន្តិភាព ការអភិវឌ្ឍ និងជំនួយមនុស្សធម៌ ដល់ជនភៀសសឹកតាមបណ្ដោយព្រំដែននៅពេលនេះ៕រក្សាសិទ្ធដោយ៖សុទ្ធលី








