តើអ្នកមើលឃើញបុរសជនជាតិដើមអាមេរិចម្នាក់កំពុងកាន់របស់អ្វីមួយដែលមើលទៅដូចជាទូរស័ព្ទ iPhone ឬទេ? វាជារឿងចម្លែកណាស់ ព្រោះផ្ទាំងគំនូរនោះត្រូវបានគូរឡើងដោយវិចិត្រករ អរូបីជនជាតិអ៊ីតាលី តាំងពីឆ្នាំ ១៩៣៧មកម្លេះ។
វិចិត្រករឈ្មោះ Umberto Romano បានគូរវាដើម្បីពណ៌នាពីហេតុការណ៍ដែលកើតឡើងក្នុងសតវត្សន៍ទី ១៧។ ទិដ្ឋភាពនៃផ្ទាំងគំនូរនោះ កើតឡើងជិត ៤០០ឆ្នាំទៅហើយ ប៉ុន្តែហេតុអ្វី បុរសក្នុងរូបគំនូរមានទូរស័ព្ទ iPhone ប្រើ?
តើបុរសក្នុងរូបនោះ កំពុងតែឆែកមើលអ្វីមួយក្នុងទូរស័ព្ទ ឬក៏គាត់កំពុងតែថតរូបខ្លួនឯង (Selfie)? ជាការពិតណាស់ នៅពេលនោះពួកគេមិនទាន់មានអគ្គិសនីប្រើប្រាស់ផង ហើយដូច្នេះ មិនអាចមានទូរស័ព្ទកាន់នោះទេ ប៉ុន្តែតើគាត់កំពុងកាន់អ្វីឲ្យប្រាកដ?
ប្រវត្តិវិទូម្នាក់ឈ្មោះ Daniel Crown សម្តែងការជឿជាក់ថា អ្វីដែលជនជាតិដើមអាមេរិច នៅក្នុងផ្ទាំងគំនូរកំពុងកាន់នោះ ទំនងជាកញ្ចក់ប៉ុណ្ណោះ៕ សុភ័ក្ត្រ
ប្រភព ៖ Goodtimes