Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើករថយន្ត​បុក​ម៉ូតូ​ពីក្រោយ ផ្តាច់ជីវិត​មួយ​ពូជ ស្លាប់​ទាំង​ឪពុក ម្ដាយ និង​កូន ៣​នាក់

ខេត្តពោធិ៍សាត់​៖​ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​មួយ ដោយ​រថយន្ត​ម៉ាក ISUSU បើក​បុក​អ្នកជិះ​ម៉ូតូឌុប​គ្នា ៣​នាក់​ឪពុកម្ដាយ និង​កូន​បណ្ដាល​ឲ្យ​ស្លាប់​ម្ដាយ​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ។​ចំណែក​ឪពុក និង​កូន​បាន​ស្លាប់​ជា​បន្តបន្ទាប់​នៅតាម​ផ្លូវ​ពេល​បញ្ជូនទៅ​សង្គ្រោះ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បានកើត​ឡើង​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៥ ត្រង់ចំណុច​ម្តុំ​ស្ថានីយ៍​ប្រឹង​ឥន្ធនៈ​តេ​លា​ស្ថិត​ក្នុងភូមិ​អង្ក្រង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​

​ប៉ូលិស​ផ្នែក​សណ្ដាប់ធ្នាប់​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ​បាន​ឲ្យ​ដឹងថា មុនដំបូង​គេ​ឃើញ​រថយន្ត ១​គ្រឿង​ម៉ាក ISUSU ចង្កូត​ឆ្វេង ប្រភេទ​មួយ​បាំង​កន្លះ ព​ណ៏​ទឹកប្រាក់ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 2A 1384 (​រត់​ឈ្នួល​ស្រុក​វាលវែង ខេត្តពោធិ៍សាត់​)​ធ្វើចរាច​ណ៍​ពី​លិច​ឆ្ពោះទៅ​ទិសខាងកើត លុះដល់​ចំណុចកើតហេតុ​ស្រាប់តែ​ជ្រុល​បុក​អ្នកជិះ​ម៉ូតូឌុប​គ្នា ៣​នាក់​ពីក្រោយ​ពេញទំហឹង ខណៈដែល​កំពុងធ្វើដំណើ​រ​ចរាចរណ៍​ស្រប​ទិស​គ្នា​(​លិច​កើត​) បណ្ដាល​ឲ្យ​ស្លាប់ និង​របួសធ្ងន់​រដូក​រណេល​នៅលើ​ផ្លូវ​យ៉ាង​រន្ធត់​។​

​ជនរងគ្រោះ​ឈ្មោះ មុត ស្ងួន ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ​អង្គ្រង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ​(​ស្លាប់​តាមផ្លូវ​នៅពេល​បញ្ជូនមក​មន្ទីរ​ពេទ្យ​)​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម សេ​១០០ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ និង​អ្នករួមដំណើរ​ទី​១ ឈ្មោះ កែវ ឌី ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​.​ឃុំ​ជាមួយគ្នា ជា​ឥ​ពុក​ចុង​(​ស្លាប់​តាមផ្លូវ​នៅពេល​បញ្ជូនមក​មន្ទីរ​ពេទ្យ​ដែរនោះ​) និង​ទី​២ ឈ្មោះ អ៊ី ផល អាយុ ៦៧​ឆ្នាំ ត្រូវជា​ម្ដាយបង្កើត​(​ស្លាប់​នៅនឹងកន្លែង​)​។​

​អ្នកភូមិ​បន្តថា​៖​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ ជន​បើក​បររថ​ន្ត​ម៉ាក ISUSU បង្កហេតុ​បាន​(​រត់គេចខ្លួន​) ចំណែក​វត្ថុតាង​រថយន្ត​បង្ក និង​ម៉ូតូ​របស់​ជនរងគ្រោះ បាន​យកមក​រក្សាទុក​ជាប​ណ្ណោះ​អាសន្ន​នៅ​ផ្នែក​សណ្ដាប់ធ្នាប់​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ ដើម្បី​រងចាំ​ធ្វើការ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

×