Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Drone ចេះ “​ប្រែប្រួល​ខ្លួន​” ដើម្បី​គេច​ចេញពី​ឧបសគ្គ​

​ក្នុងអំឡុងពេល​ត្រឹមតែ ២៥០milisecond ស្លាបរ​បស់ Quad-Morphing អាច​បន្ថយ​បាន ៤៨% ហើយ​រំលង​ផុត​ពី​ឧបសគ្គ ឬ​លំហ​តូចចង្អៀត រួច​បន្ទាប់​មក​វា​វិលត្រឡប់​មក​សភាព​ដើម​វិញ ។​

Quad-Morphing , Drone ដំបូង​ដែល​អាច​ហោះហើរ​គេច​ពី​ឧបសគ្គ​ដោយ “​ខ្លួនឯង​” ។​

​បច្ចេកវិទ្យា​រីកចម្រើន​បច្ចុប្បន្ននេះ ធ្វើឲ្យ UAV ជំនាន់​ថ្មីៗ​មាន​ច្រើន​សណ្ឋាន ទំហំ កម្លាំង​ម៉ាស៊ីន​ពី​មធ្យម​ដល់​តូច គេ​ហៅថា Drone ចំណែក​ខ្នាត​ធំ​គេ​ហៅថា UAV ។​

​មុខងារ​របស់ UAV/Drone ត្រូវបាន​បង្កើន​បន្ថែម​តាំ​ពី​យោធា ស្រាវជ្រាវ​វិទ្យាសាស្ត្រ ទូរទស្សន៍ កុន កសិកម្ម ពាណិជ្ជកម្ម កម្សាន្ត​… ។​

​ប៉ុន្តែ Drone ត្រូវ​បញ្ជា​ពី​ចម្ងាយ ហើយ​ពុំ​អាច​ហោះហើរ ដោយ​ខ្លួន​ទាមទារ​ឲ្យមាន​ការបញ្ជូន ដើម្បី​ក្រវែល​គេច​ពី​ឧបសគ្គ ។​

Quad-Morphing អាច​ស្វ័យ​ហោះហើរ​គេចចេញ​ពី​ឧបសគ្គ​បាន ។​

​ផ្តើមចេញ​ពី​ការសង្កេត​មើល​រក្សា​បក្សី​ហោះហើរ ដែល​វា​អាច​សម្រួល​ស្លាប​ក្នុង​១​ប៉ប្រិចភ្នែក ពុំបាន​១​វិនាទី​ផង​ដើម្បី​បញ្ចៀស​ពី​ការបុក​ប៉ះ​មែកឈើ ឬ​ចលនា​ឆ្លងកាត់​តំបន់​មាន​ឧបសគ្គ​ច្រើន​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ Institut des Sciences du Mouvement បារាំង សហការ​ជាមួយ​សកល​វិទ្យាល័យ Aix-Marseille បាន​សិក្សា​លំនាំ​នៃ​សត្វ​ស្លាប មក​អនុវត្ត​បង្កើតឡើង Quad- Morphing នឹង​រួម​បាន​៤៨% ដើម្បី​ចៀស​ពី​ឧបសគ្គ បើកបរ​ចូល​លំហ​ចង្អៀត រួច​វា​វិល​មក​សភាព​ដើម​វិញ ។​

​តាម​បណ្ឌិត Spephane Viollet បច្ចុប្បន្ន​ប្រព័ន្ធ​ថតរូប​ចលនា 3D រួមមាន ១៧ កាមេរ៉ា អាចជួយ​កំណត់​ទីតាំង​របស់ Quad-Morphing ហើយ​ណែនាំ​ការបិទ​-​បើក ប្រព័ន្ធ​ថតរូប ។​

Quad-Morphing ធ្វើដំណើរ ស្ទាប​ស្ទង់ សង្គ្រោះ​ល្អ​ណាស់ នៅ​ស៊េរី​ក្រោយ គេ​នឹង​ភ្ជាប់​កាមេរ៉ា ល្បឿន​លឿន (១២០​រូប​/​វិនាទី​) ដើម្បី​វា​អាច​គណនា​ដឹងថា ឧបសគ្គ​នេះ​រំលង​ផុត​ដែរឬទេ ដើម្បី​វា​ចលនា​បង្រួប​ស្លាប ៕ ចន្ទ្រា​

×