ខេត្តតាកែវ៖អ្នកស្រុករកឃើញ មានមនុស្ស១ក្រុមបានលួចផលិតស្ករត្នោតក្លែងក្លាយ ដែលមានទីតាំងនៅក្នុងភូមិពានមាស ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ហើយករណីនេះប្រធានមន្ទីរឧស្សហកម្ម និងសិប្បកម្មខេត្តតាកែវ បានទទួលស្គាល់ថា ក្រុមការងាររបស់លោកពិតជាបានទទួលលុយ ពីអ្នកផលិតស្ករត្នោតក្លែងក្លាយនៅចំណុចខាងលើមែន។
អ្នកស្រុកបានឱ្យដឹងថា៖វត្ថុធាតុដើម ដែកក្រុមគេយកទៅផលិតស្ករត្នោតក្លែងក្លាយនោះមានដូចជាស្ករស អំបិល ទឹក ប្រេងឆា រួមទាំងគ្រឿងផ្សំអាថ៌កំបាំងផ្សេងៗទៀត និយាយរួម គឺមិនផលិតចេញពីទឹកត្នោតឡើយ។
អ្នកភូមិបានឲ្យដឹងទៀតថា ៖ទីតាំងនោះអាចដំណើរទៅបានក៏ព្រោះតែគេបានបង់លុយទៅឲ្យប្រធានការិយាល័យ ឧស្សាហកម្ម និងសិប្បកម្មស្រុកបាទី។
ជុំវិញករណីនេះលោក កេត ព្រុង ប្រធានមន្ទីរឧស្សហកម្ម និងសិប្បកម្មខេត្តតាកែវ បានឲ្យដឹងថា លោកទទួលស្គាល់ថាក្រុមរបស់លោកពិតជាបានទទួលលុយ ពីអ្នកផលិតស្ករត្នោតក្លែងក្លាយនៅចំណុចខាងលើមែន។ ដោយលោក និយាយយ៉ាងខ្លីថា “បើមិនយកលុយ តើទៅរត់ច្បាប់ឯណាបាន ហើយទីតាំងបែបនេះមានច្រើន”។
ពាក់ព័ន្ធបញ្ហានេះមិនអាចទាក់ទងលោក អ៊ុក រី អភិបាលស្រុកបាទី សុំការបំភ្លឺមិនបានទេ៕ ដោយ៖បញ្ញាស័ក្តិ