ខេត្តបន្ទាយមានជ័យ ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា ជំនន់ទឹកភ្លៀងដែលហូរធ្លាក់ពីប្រទេសថៃផង និងបរិមាណទឹកភ្លៀង ដែលបានធ្លាក់ ក្នុងតំបន់ផង បានបង្កឲ្យមានទឹកជំនន់ ហូរហៀរកាត់ពីលើ កំណាត់ផ្លូវជាតិលេខ ៥៨ ត្រង់ចំណុចភូមិចំការគរ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ទឹកជំនន់ដែលហូរហៀរ ពីលើផ្លូវជាតិនេះ គឺមានប្រវែងប្រមាណ ៧០ ម៉ែត្រ និងជម្រៅពី ០,១៥-០,២០ ម៉ែត្រ ។ ពេលនេះអាជ្ញាធរ កំពុងអន្តរាគមន៍ រំដោះទឹកជំនន់ ទៅផ្នែកខាងក្រោម ៕ ដោយ ៖ កូឡាប