Wednesday, September 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសចូលកាន់មុខតំណែងលោកជំទាវ ឈី វ៉ា ជាអភិបាលនៃគណៈអភិបាលខេត្តកោះកុង​

ខេត្តកោះកុង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រកាសចូលកាន់មុខតំណែងលោកជំទាវ ឈី វ៉ា ជាអភិបាលនៃគណៈអភិបាលខេត្តកោះកុង​(ថ្មី) នៅព្រឹកថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២៥ នាសាលមហោស្រពសាលាខេត្តកោះកុង​។

ពិធីនេះ​មានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គនាយក ប្រធានអង្គភាពចំណុះក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត និងបណ្ដាខេត្តផ្សេងទៀត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ជាច្រើនរូប។

សូមបញ្ជាក់ជូនថា លោកជំទាវ ឈី វ៉ា ត្រូវបាន​ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា​សព្វព្រះរាជហឫទ័យ​ប្រោសប្រទានតែងតាំង​ជា អភិបាលនៃគណៈអភិបាលខេត្ត​កោះកុង(ថ្មី) ជំនួស លោកជំទាវ មិថុនា ភូថង ដែលត្រូវបាន​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងកិច្ចការនារី​៕ រ​ក្សាសិទ្ធដោយ៖សុទ្ធលី

×