ប្រភពពី BBC ឲ្យដឹងថា ក្រុមហ៊ុនភោជនីយដ្ឋាន Xiabu Xiabu នៅក្រុង Weifang ខេត្ត Shandong បានខាតបង់អស់ប្រមាណ ១៩០លានដុល្លារ ព្រោះតែតម្លៃភាគហ៊ុនលើទីផ្សារធ្លាក់គំហុក ក្រោយភ្ញៀវបរិភោគស៊ុបប្រទះឃើញ… ខ្មោចកណ្តុរ (cen.com.kh ចេញផ្សាយម្សិលម៉ិញ) ។
កណ្តុរងាប់យកចេញពីឆ្នាំងស៊ុបនៃហាង Xiabu Xiabu នៃទីក្រុង Weifnang ខេត្ត Shandong កាលពីថ្ងៃទី ៦ ខែកញ្ញា ។
មូលហេតុគឺភ្ញៀវ១ក្រុម កាលពីថ្ងៃទី ៦ ខែកញ្ញា បានចូលហូបស៊ុបក្នុងនោះ មានស្ត្រីមានផ្ទៃពោះម្នាក់ ក៏ប្រទះឃើញក្នុងស៊ុបមានកណ្តុរងាប់១ក្បាល ។ ម្ចាស់ហាងបានធ្វើការសងជំងឺចិត្ត ៥.០០០យាន់ (៧៣០ USD) តែត្រូវស្វាមីរបស់នារីមានផ្ទៃពោះបដិសេធ ដោយគាត់ចង់ឲ្យទៅមន្ទីរពេទ្យពិនិត្យសុខភាពសិន។ ស្រាប់តែមេការនៅភោជនីយដ្ឋាន បានពោលថា ៖ យក ២០.០០០យាន់ទៅ ហើយចាំបាច់រំលូតកូននោះ…ចេញប្រសិនបើខ្លាច! ។
ក្រោយមកតាមរយៈរូបភាពនឹងបណ្តឹងរបស់បុរសជាស្វាមី គេបានបិទហាង Xiabu Xiabu ជាបណ្តោះអាសន្ននៅ Shandong .
កណ្តុរងាប់បានត្រូវយកចេញមកដាក់លើចាន ។
អ្នកលេងបណ្តាញសង្គមក៏ចាប់ផ្តើមវាយប្រហារយ៉ាងខ្លាំងក្លា បង្ខំឲ្យរដ្ឋអំណាចក្រុង Weifang បើកការស៊ើបអង្កេត ហើយជាបឋមត្រូវបិទទ្វារហាងនោះសិន ។
គ្រាន់តែដឹងថា Xiabu Xiabu ជាបណ្តាភោជនីយដ្ឋានដ៏ធំមួយ មានសាខានៅគ្រប់កន្លែងនាប្រទេសចិន ហើយក៏បានឡើងទីផ្សារហ៊ុន ។ ក្រោយហេតុការណ៍នេះ តម្លៃហ៊ុនរបស់វាបានធ្លាក់គំហុក បាត់បង់អស់ ១៩០លានដុល្លារភ្លាម ៕ ចន្ទ្រា