វាគឺជាហេតុការណ៍ដ៏កម្រមួយ ហើយខ្សែវីដេអូនេះត្រូវបានកាមេរ៉ារបស់រថយន្តបើកពីក្រោយថតបាន ។
តាម Daily Mail ហេតុការណ៍នេះកើតឡើងនៅរុស្ស៊ី ខណៈពេលដែលផ្លូវកំពុងស្ទះនៅ St Peterburg ភ្ញៀវកំពុងជិះតាក់ស៊ីមួយបានបើកកញ្ចក់ គ្រវែងដបមួយចេញទៅក្រៅរថយន្ត ។
ឃ្លីបថតជាប់រឿងហេតុនេះ បានមកពីកាមេរ៉ា រថយន្តក្រោយ ។
អ្នកបើកបរផ្ទុះកំហឹងបញ្ឈប់តាក់ស៊ីចេញពីរថយន្ត រួចគ្រវីដៃជាសញ្ញាសុំទោស រថយន្តខាងក្រោយរួចគាត់ដើរមកខាងទ្វារភ្ញៀវជិះ ។ គាត់លូកដៃបើកទ្វារ ហើយក៏ចាប់លើកភ្ញៀវរូបនេះ គ្រវែងចេញពីរថយន្ត ។
ភ្ញៀវត្រូវបានគ្រវែងចេញក្រៅរថយន្ត ព្រោះគ្មានសុជីវធម៌ ។
ខណៈពេលភ្ញៀវវ័យក្មេងនេះ កំពុងស្រឡាំងកាំង ហើយភ័យខ្លាចផងនោះ អ្នកបើកតាក់ស៊ីបានដើរឡើងរថយន្តបើកយ៉ាងលឿនចាកចេញចោលទៅបាត់ ។
ភ្ញៀវរូបនេះបានត្រឹមឈរសំឡឹងមើល… តែប៉ុណ្ណោះ ។
ភ្ញៀវរូបនេះបានត្រឹមឈររអ៊ូព្រោះត្រូវគេទុកចោល ។
សាក្សីម្នាក់ក្នុងហេតុការណ៍នេះនិយាយថា ៖ “ទង្វើរបស់អ្នកបើកបរតាក់ស៊ីរូបនេះគឺយុត្តិធម៌ត្រូវបានអនុវត្ត!” ។
នេះគឺជាមេរៀនមួយ ! កុំឲ្យរពិសដៃធ្វើផ្តេសផ្តាសទៀត ៕
ចន្ទ្រា