Saturday, September 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងស្តីពីការវាយតម្លៃនាយកសាលាល្អ គ្រូបង្រៀនល្អ និងសាលាស្អាត

ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា នឹងវាយតម្លៃជ្រើសរើសនាយកសាលាល្អ ចំនួន១០នាក់ គ្រូបង្រៀនល្អពីថ្នាក់ទី៤ ដល់ថ្នាក់ទី១២ ចំនួន១០នាក់ គ្រូបង្រៀនល្អភាសាខ្មែរ ថ្នាក់ទី១ ទី២ និងទី៣ ចំនួន១០នាក់ គ្រូបង្រៀនល្អគណិតវិទ្យាថ្នាក់ទី១ ទី២ និងទី៣ ចំនួន១០នាក់ និងសាលាស្អាត ចំនួន១០សាលា ជាជ័យលាភីពានរង្វាន់ សម្តេចតេជោសែន ឆ្នាំសិក្សា ២០២៤-២០២៥។

ជាមួយគ្នានោះ ដើម្បីធានាឱ្យដំណើរការវាយតម្លៃជ្រើសរើស អាចប្រព្រឹត្តទៅដោយរលូន តម្លាភាព និង ប្រសិទ្ធភាព ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដូចខាងក្រោម៖
១. នាយកវិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ មជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគកណ្ដាល និងព្រៃវែង សាលាគរុកោសល្យ និងវិក្រឹតការខេត្ត និងលោក លោកស្រីប្រធាន មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវបង្កើតគណៈកម្មការវាយតម្លៃថ្នាក់រាជធានី ខេត្ត និងថ្នាក់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាព ការិយាល័យ ឬ ដេប៉ាតឺម៉ង់ជំនាញ ដើម្បីរៀបចំវាយតម្លៃ។
២. គណៈកម្មការវាយតម្លៃថ្នាក់រាជធានី ខេត្ត និងថ្នាក់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ត្រូវជ្រើសរើស បេក្ខភាពដែលត្រូវចូលរួមក្នុងការវាយតម្លៃពីក្នុងចំណោមនាយក នាយិកាសាលា និងគ្រូបង្រៀន នៅតាមគ្រឹះស្ថានមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា រួមទាំងវិទ្យាល័យអនុវត្ត ន វិទ្យាស្ថានជាតិអប់រំ អនុវិទ្យាល័យអនុវត្ត នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ សាលាបឋមសិក្សា អនុវត្តនៃសាលាគរុកោសល្យ និងវិក្រឹតការខេត្ត ដោយផ្អែកលើឧបករណ៍រង្វាយតម្លៃ ដើម្បីបានជា បេក្ខភាពចូលរួមក្នុងការវាយតម្លៃ។ សម្រាប់បេក្ខភាពជ័យលាភី នាឆ្នាំកន្លងមក ក៏អាចចូលរួមជា បេក្ខភាពសម្រាប់ធ្វើការវាយតម្លៃនាឆ្នាំសិក្សានេះផងដែរ លើកលែងតែ បេក្ខភាពជ័យលាភី ពានរង្វាន់ សម្តេចតេជោសែន ចំណាត់ថ្នាក់លេខ១។
៣. បន្ទាប់ពីទទួលបានបេក្ខភាពរួចរាល់ គណៈកម្មការវាយតម្លៃថ្នាក់រាជធានី ខេត្ត និងថ្នាក់គ្រឹះស្ថាន បណ្តុះបណ្តាលគ្រូ ត្រូវធ្វើការវាយតម្លៃជ្រើសរើសចាប់ពីថ្នាក់កម្រង រហូតដល់ថ្នាក់រាជធានី ខេត្ត និងថ្នាក់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូឱ្យបាននាយក នាយិកាសាលាល្អ ២រូប, គ្រូបង្រៀនល្អចាប់ពី ថ្នាក់ទី៤ ដល់ថ្នាក់ទី១២ ២រូប, គ្រូបង្រៀនល្អភាសាខ្មែរ ថ្នាក់ទី១ ទី២ និងទី៣ ២រូប គ្រូបង្រៀនល្អ គណិតវិទ្យាថ្នាក់ទី១ ទី២ និងទី៣ ២រូប និងសាលាស្អាត ២សាលា ក្នុងមួយរាជធានី ខេត្ត និង ១រូប

ក្នុងមួយគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ផ្អែកលើឧបករណ៍វាយតម្លៃរបស់ក្រសួង រួចផ្ញើមកក្រសួងអប់រំ យុវជន និងកីឡា(អគ្គាធិការដ្ឋាន) ឱ្យបានមុនដំណាច់ខែតុលា ឆ្នាំ២០២៥ ដោយភ្ជាប់មកជាមួយ នូវ៖ (១).បញ្ជី ឬសេចក្តីសម្រេចសមាសភាពគណៈកម្មការវាយតម្លៃ (២).បញ្ជីឈ្មោះបេក្ខភាព (៣).ឧបករណ៍រង្វាយតម្លៃដែលមានលទ្ធផលវាយតម្លៃ (៤).បទបង្ហាញអំពីសកម្មភាព និងសមិទ្ធផល ផ្អែកតាមសូចនាករគោល និងលក្ខណវិនិច្ឆ័យលម្អិត រយៈពេល១៥នាទី (៥),វីដេអូសកម្មភាព និងសមិទ្ធផលនៃការដឹកនាំ(សម្រាប់បេក្ខភាពនាយក នាយិកា) និងការបង្រៀន(សម្រាប់បេក្ខភាព គ្រូបង្រៀន)យ៉ាងតិច៥នាទី (៦).សំណុំឯកសារ និងរូបភាពពាក់ព័ន្ធផ្សេងទៀត(បើមាន)។ ៤. ក្រសួង នឹងបង្កើតគណៈកម្មការវាយតម្លៃថ្នាក់ជាតិពិនិត្យលើឧបករណ៍ស្វ័យរង្វាយតម្លៃរបស់ គណៈកម្មការថ្នាក់រាជធានី ខេត្ត និងថ្នាក់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងចុះពិនិត្យផ្ទៀងផ្ទាត់ ជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សានីមួយៗ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូម ឯកឧត្ដមនាយកវិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យ រាជធានីភ្នំពេញ និងបាត់ដំបង នាយកមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកណ្តាល និងព្រៃវែង នាយក នាយិកា សាលាគរុកោសល្យ និងវិក្រឹតការខេត្ត និងលោក លោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងនាយក នាយិកាគ្រឹះស្ថានសិក្សា ជ្រាបជា ព័ត៌មាន និងត្រៀមលក្ខណៈ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×