Saturday, September 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហភាពអឺរ៉ុប អំពាវនាវឱ្យភាគីកម្ពុជានិងថៃ ប្រឹងប្រែងអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់

ព្រុចសែល ៖ កាលពីថ្ងៃសៅរ៍ ទី៥ ខែកញ្ញា លោកស្រី Anitta Hipper អ្នកនាំពាក្យរបស់សហភាពអឺរ៉ុប (EU) ទទួលបន្ទុកគោលនយោបាយការបរទេសនិងសន្តិសុខ បានបង្ហោះសារលើបណ្តាញ X ពាក់ព័ន្ធស្ថានការណ៍បច្ចុប្បន្នស្តីពី​បញ្ហាព្រំដែនរវាងប្រទេសកម្ពុជានិងថៃ។ នេះបើតាមការចេញផ្សាយព័ត៌មានលើបណ្តាញសង្គមរបស់សហភាពអឺរ៉ុប្រចាំកម្ពុជា នៅថ្ងៃទី៦ខែកញ្ញានេះ។

លោកស្រី Hipper បានសរសេរនៅក្នុងសារខាងលើយ៉ាងដូច្នេះថា «សហភាពអឺរ៉ុប អំពាវនាវឱ្យភាគីកម្ពុជានិងថៃ ប្រឹងប្រែងអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់។ ភាគទាំងពីរចាំបាច់ត្រូវគោរពច្បាប់អន្តរជាតិ និងចៀសវាងសកម្មភាពទាំងឡាយណា ដែលបង្កើនភាពតានតឹង។ ពួកយើងគាំទ្រម៉ាឡេស៉ីដែលជាប្រធានប្តូរវេនអាស៊ាន ក្នុងកិច្ចខិតខំកសាងសន្តិភាព និងស្ថិរភាពយូរអង្វែង»៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×