Sunday, September 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ សូមឱ្យបងប្អូន អ៊ំពូមីង តាយាយ អញ្ជើញទៅកាន់ទីវត្តអារាមទូទាំងរាជធានី-ខេត្ត ដើម្បីធ្វើបុណ្យ ដាក់ទានឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន សាច់ញាតិទាំងប្រាំពីរសណ្តាន

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា ៖ នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៨ កញ្ញា តទៅ សូមឱ្យបងប្អូន អ៊ំពូមីង តាយាយដែលកាន់ព្រះពុទ្ធសាសនាប្រតិបត្តិជំនឿតាំងពីដូនតា ដោយនឹងអញ្ជើញទៅកាន់ទីវត្តអារាមទូទាំងរាជធានី-ខេត្ត ដើម្បីធ្វើបុណ្យ ដាក់ទានឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន សាច់ញាតិទាំងប្រាំពីរសណ្តាន សូមឱ្យគ្រប់ការធ្វើដំណើរទាំងអស់ប្រកបដោយសុខសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ។

សូ​មឱ្យអាជ្ញាធរមានសមត្ថកិច្ចលំដាប់ថ្នាក់​ រាជធានី-ខេត្ត​ និងមូលដ្ឋានដែលពាក់ព័ន្ធ ពិសេសគណ:កម្មាធិការរៀបចំពិធីបុណ្យនៅតាមទីវត្តអារាមទាំងអស់ សហការរៀបចំឱ្យពិធីបុណ្យឱ្យបានល្អប្រសើរ ធានាសុខសុវត្ថិភាព និងបរិយាកាសសប្បាយរីករាយក្នុងការធ្វើបុណ្យ និងប្រតិបត្តិសាសនាតាមប្រពៃណីដោយរលូនជូនដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទ្ធគ្រប់ទិសទី។ រីករាយពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×