Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លោច​ចិត្តនឹង​ស្ត្រី​ជា​ម្ដាយ​«​ពពោះ​»១៧​ឆ្នាំ​បង្កើតបាន​សភាវៈ​ចម្លែក មាន​ទាំង​ធ្មេញ និង​សក់​

​សភាវៈ​ចម្លែក​នេះ​មាន​ទម្ងន់​៧​គីឡូក្រាម វិជ្ឈមាត្រ​៣០​សង់ទីម៉ែត្រ ដែល​សូម្បីតែ​ក្រុម​វេជ្ជបណ្ឌិត​ក៏​តក់ស្លុត​ខ្លាំង​ណាស់ដែរ​។​

​ពោះ​របស់​ស្ត្រី​ត្រកូល​ចាង ធំ​ដូចជា​អ្នកមាន​គភ៌​ជិត​គ្រប់​ខែ​

​​នារី​ត្រកូល​ចាង អាយុ​៤៣​ឆ្នាំ មាន​ដើមកំណើត​នៅ​ខេត្ត Guizhou តែ​បច្ចុប្បន្ន​នាង​មក​រស់នៅ​ខេត្ត​Zhejiang ។​

១៧​ឆ្នាំ​មុននេះ នាង​ចាង​បាន​បង្កើតកូន​ម្នាក់ រួច​ក៏​ទៅ​ដាក់​កង​ពន្យារកំណើត ។​នៅពេល​ដាក់​កង​នោះ វេជ្ជបណ្ឌិត​បាន​ពិនិត្យឃើញ​ដុំ​តូច​មួយ​នៅ​ផ្នែក​ខាងឆ្វេង​នៃ​ស្បូន​របស់​នាង ហើយ​ប្រាប់​នាង​ឱ្យទៅ​ត្រួត​ពិនិត្យមើល​។ ប៉ុន្ដែ​ដោយ​វា​ពុំបាន​ធ្វើទុក្ខ​អ្វី នាង​ក៏​ពុំ​រវីរវល់​។​

​ស្រាប់តែ​៣​ឆ្នាំកន្លងមក ពោះ​របស់​នាង​កាន់តែ​ធំ​ជាង​មុន រហូតដល់​មាន​ទំហំ​ប្រហែល​អ្នក​មានគភ៌​៩​ខែ​អ៊ីចឹង​។​វា​បានធ្វើឱ្យ​នាង​ពិបាកធ្វើ​ការងារ​រស់នៅ​ប្រចាំថ្ងៃ​។ ក្រោយមក​ក្រុមគ្រួសារ​និង​មិត្តភក្ដិ​បាន​បញ្ចុះបញ្ចូល​នាង​ឱ្យទៅ​ត្រួតពិនិត្យ​នៅ​មន្ទីរពេទ្យ​។ គេ​បាន​រកឃើញ​ដុំ​ពក​ធំ​មូ​យ​នៅ​ខាងស្ដាំ​ស្បូន​របស់​នាង​។ ការវះកាត់​ក៏បាន​ចាប់​ផ្ដើមធ្វើ ហើយ​ក្រុម​វេជ្ជបណ្ឌិត​ពិតជា​បះសក់​ច្រូង ព្រោះ​ក្រោយពី​កាត់​យក​ដុំ​ពក​ទម្ងន់​ប្រមាណ​៧​គីឡូ​មាន​វិជ្ឈមាត្រ​៣០​សង់ទីម៉ែត្រ​ចេញមក គេ​ឃើញ​ដុំ​ពក​គឺជា​សាច់ ហើយ​ខាងក្នុង​គឺជា​ទឹក​លាយឡំ​ជាមួយ​ធ្មេញ​និង​សក់​។

​រូប​វេជ្ជបណ្ឌិត​បាន​ត្រឹម​ពន្យល់ថា ដុំ​ពក​នេះ​គឺជា​កោសិកា​ពន្លក​នៃ​អំប្រ៊ីយ៉ុង ហើយ​វា​បានប្រែក្លាយ​ទៅជា​ឆ្អឹង​,​ធ្មេញ សក់​…​។​ល​។​

​ក្រុម​វេជ្ជបណ្ឌិត​បាន​ទូន្មាន​ដល់​នារី​ទាំងឡាយ​គប្បី​ទៅ​ជួប​វេជ្ជបណ្ឌិត​ប្រសិនបើ​ឃើញ​បញ្ហា​ជាអាទិ៍​៖ ការប្រែប្រួល​ពេល​មក​រដូវ ឈឺ​តំបន់​ស្បូន​មិន​បាត់ ទម្ងន់​ធ្លាក់ចុះ​ដោយ​គ្មាន​មូលហេតុ​។​ល​។​ដើម្បី​ចៀសវាង​កើតមាន​ករណី​ដូច​ពោល​ខាងលើ ព្រោះ​វា​អាច​នាំមក​នូវ​ហានិភ័យ​ឆក់យក​ជីវិត​អ្នក​បាន​៕
​លី​សា​

×