ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មាន ពីការចុះរៀបចំសណ្តាប់ធ្នាប់ នៅផ្សារដើមគរ និងជុំវិញផ្សារ ដែលក្រុមអាជីវករ។ រដ្ឋបាលរាជធានី បានប្រកាសថា ស្ថានភាពចរាចរណ៍នៅតាមដងផ្លូវជុំវិញតំបន់ផ្សារដើមគ កាន់តែមានភាពស្មុគស្មាញ និងអាក្រក់ឡើងៗ ដោយមានការទន្ទ្រានយកចិញ្ចើមផ្លូវ និងទ្រូវផ្លូវធ្វើជាកន្លែងលក់ដូរ។ ក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ និងសម្រួលដល់ការធ្វើចរាចរឲ្យមានលក្ខណៈល្អប្រសើរជាងមុននោះ រដ្ឋបាលរាជធានី បានចាត់វិធានការចុះរៀបចំសណ្តាប់ធ្នាប់ ការដាក់តាំងទំនិញ ការចតយានយន្តលើកដាក់ និងទម្លាក់ទំនិញ នៅលើចិញ្ចើមនិងទ្រូងផ្លូវសាធារណៈមួយចំនួន ដើម្បីសម្រួលដល់ការ ធ្វើចរាចរទៅវិញទៅមក។
តាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះបានបញ្ជាក់ថា ក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់ សាធារណៈ តាមដងផ្លូវ និងសម្រួលដល់ការធ្វើចរាចរ ឱ្យមានលលក្ខណៈ ល្អប្រសើរជាងមុននោះ រដ្ឋបាលរាជធានីភ្នំពេញ បានចាត់វិធានការចុះរៀបចំសណ្តាប់ធ្នាប់ ការដាក់តាំងទំនិញ ការចតយានយន្តដើម្បីលើកដាក់ និងទម្លាក់ទំនិញនៅលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈមួយចំនួនជុំវិញផ្សរដើមគរ ដូចជាកំណាត់មហាវិថីសម្តេចមុនីរ៉េត ផ្លូវលេខ៣៣៦, ២៣១, ២៣៤ និងផ្លូវលេខ២៣៩ ជាដើមដោយទទួលបានលទ្ធផលល្អប្រសើរ និងមានការសាទរពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
ទន្ទឹមនឹងនេះ ក៏មានជនឱកាសនិយមមួយក្តាប់តូច ដែលមានបង្កចលាចល ដោយបានបំភ្លៃការពិត ផ្សព្វផ្សាយបំផុសបំផុលនូវព័ត៌មានពុំពិតប្រាកដ និងបានចោទប្រកាន់មកលើអាជ្ញាធរាជធានីភ្នំពេញថា ការចុះរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារដើមគរនេះ មិនមានបំណងរៀបចំដោះស្រាយបញ្ហាចរាចរនោះទេ គឺគោលបំណងយកទីតាំងផ្សារប្រគល់ឱ្យឯកជន ដើម្បីវិនិយោគសាងសង់ផ្សារនេះឡើងវិញ។
រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យបងប្អូនប្រជាពលរដ្ឋផ្តល់ព័ត៌មានពីជនឱកាសនិយមមួយក្តាប់តូចនេះ ទៅសមត្ថកិច្ចនៅជិតបំផុត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕ ដោយ ៖ បញ្ញាស័ក្តិ
សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ ដូចខាងក្រោម៖