Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូងទម្លាក់ចុះទឹកនាវាចម្បាំង អាច«ទប់ទល់បានរាល់ការគំរាមកំហែង»

នៅថ្ងៃទី១៤ខែកញ្ញាម្សិលមិញ​យោធាជើងទឹកកូរ៉េខាងត្បូងបានរៀបចំពិធីដាក់ឱ្យនាវាមុជទឹកផលិតដោយខ្លួនឯងចេញប្រតិបត្តិការជួយបង្កើនដល់កិច្ចការពារប្រទេសនៅក្រោមទឹក។

នាវាមុជទឹក Dosan Ahn Chang-ho

នាវាមុជទឹកប្រើប្រាស់ថាមពលអគ្គិសនី-ម៉ាស៊ុតថ្មីរបស់កូរ៉េខាងត្បូងឈ្មោះ Dosan Ahn Chang-ho ​មានបណ្ដោយ៨៣,៣ម៉ែត្រ ទទឹង៩,៦ម៉ែត្រ កម្រិតជ្រែកទឹក៣០០០តោន ល្បឿនអតិបរមាជាង៣៧គីឡូម៉ែត្រក្នុង១ម៉ោង អាចដឹកបាននាវិក៥០នាក់។​ នាវាមុជទឹកនេះត្រូវបានបំពាក់បំពង់បង្ហោះចំនួន៦ ដែលអាចបាញ់បង្ហោះបានកាំជ្រួចអន្តរទ្វីប, កាំជ្រួចមានកម្មវិធីនាំផ្លូវ​​ ហើយអាចប្រតិបត្តិការ២០ថ្ងៃទើបអាចត្រូវការឡើងលើផ្ទៃទឹកម្ដង។

យោធាជើងទឹកកូរ៉េខាងត្បូងប្រកាសថា នេះគឺជាប្រភេទអាវុធយុទ្ធសាស្រ្ដជាតិ​ មានសមត្ថភាពប្រឈមរាល់ការគំរាមកំហែង ហើយវាជួយបង្កើនសមត្ថភាពការពារប្រទេសរបស់យោធាជើងទឹក។

នេះគឺជានាវាដំបូងក្នុងគ្រោងការណ៍ផលិតនាវាមុជទឹក៩គ្រឿងរបស់ប្រទេសនេះ ​ដែលចំណាយទុនវិនិយោគអស់​ 3.330លាន won ​​ប្រមាណ២,៩៧ពាន់លានដុល្លារ ត្រូវបានគេចាប់ផ្ដើមផលិតពីឆ្នាំ២០០៧ ហើយនឹងបញ្ចប់នៅឆ្នាំ២០២៣ ។

កងទ័ពជើងទឹកកូរ៉េខាងត្បូងមាននាវាមុជទឹក១៨គ្រឿង​ ភាគច្រើនជាំនាវាថ្មី ក្នុងពេលនោះដែរកូរ៉េខាងជើងមាននាវា គ្រប់ប្រភេទប្រមាណ៧០គ្រឿង តែភាគច្រើនជារបស់ចាស់​ ហើយប្រទេសនេះទើបចាប់អភិវឌ្ឍន៍ប្រភេទនាវាមុជទឹកប្រភេទ ២៥០០តោន៕
សូយន

×