ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាបថា ក្រសួងបានប្រកាស លទ្ធផលប្រឡងថ្មី សម្រាប់ ថ្នាក់វិទ្យាសាស្ត្រ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២០ សីហា ២០១៨ ដោយកំណត់សម្គាល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ។
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានបញ្ជាក់ថ លទ្ធផលប្រឡងសម្រាប់ ថ្នាក់វិទ្យាសាស្ដ្រ ដោយកំណត់សម្គាល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ត្រូវចាត់ទុកជាមោឃៈ រួមទាំង ៖ និទ្ទេសតាមមុខវិជ្ជា និទ្ទេសសរុប និងលំដាប់ពិន្ទុ។
សូមបញ្ជាក់៖ លទ្ធផលប្រឡង សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គមមិនមានការប៉ះពាល់ទេ។
ក្រសួងបញ្ជាក់ថា មានតែបេក្ខជនចំនួន ៩៧៥នាក់ប៉ុណ្ណោះ ដែលបានប្រែប្រួលពីនិទ្ទេស F (ធ្លាក់) មកនិទ្ទេស E (ជាប់) វិញ។ ការលើកយកលំដាប់ពិន្ទុនៃការប្រកាសលើកទី១ និងលើកទី២ មកប្រៀបធៀបគ្នា ជាការប្រកាសមិនមានន័យទេ ដោយសារតាមបច្ចេកទេស លំដាប់ពិន្ទុ មិនមែនជា ពិន្ទុសរុប នោះទេ។ លំដាប់ពិន្ទុ គឺជាចំណាត់ថ្នាក់បេក្ខជន តាមរយៈពិន្ទុដែលទទួលបាន។ លំដាប់ពិន្ទុនៃបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ខុសពីលំដាប់ពិន្ទុនៃបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម៕ ដោយ៖កូឡាប
សូមអានសេចក្តីប្រកាសរបស់ក្រសួងទាំងស្រុង៖