Monday, September 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បុរស​ម្នាក់ ប្រើល្បិច កាប់​បុរស​ចំណាស់​ម្នាក់ ស្លាប់ ដោយ​ចោទ​ថា​ធ្វើអំពើ​អាប​ធ្មប់​លើ​ខ្លួន​

​កំពង់ស្ពឺ​ ៖ អធិការដ្ឋាន នគរបាល​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​១៤​ខែ​កញ្ញា​ឆ្នាំ​២០១៨ វេលា​ម៉ោង​៥​និង​៣០​នាទី នៅ​ភូមិ​ព្រីង ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ មាន​ករណី​ឃាតកម្ម កាប់សម្លាប់​បុរស​ម្នាក់ ដោយ​ចោទ​ថា​ចេះ​អំពើ​អាប​ធ្មប់​។ ជនរងគ្រោះ​ឈ្មោះ ហែម យឹម ភេទ អាយុ​៦៦​ឆ្នាំ មុខរបរ​កសិករ មាន​របួស​ស្លាកស្នាម​កាប់​ដាច់​ក្បាល​ខាងក្រោយ​២​កន្លែង ដល់​គល់​ក ស្លាប់​នៅ​ក្បែរ​ពាងទឹក​។ លទ្ធផល​ស្រាវជ្រាវ​បាន​ឃាត់ខ្លួន​ជនល្មើស ឈ្មោះ​ចិន ជុន ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ​ព្រីង ឃុំ​ត្រែងត្រយឹង ក្នុង​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ដកហូត​កាំបិតផ្គាក់​១​។ នគរបាល​មូលដ្ឋាន បានបញ្ជាក់​ថា ករណី​កើតឡើង​ដោយ​មូលហេតុ ជនល្មើស ចោទប្រកាន់ថា ជនរងគ្រោះ​ធ្វើ​អំពើ​អាប​ធ្មប់​មកលើ​ខ្លួន ។​

​ពេល​កើតហេតុ​នោះ ប្រពន្ធ​ជនរងគ្រោះ ឈ្មោះ សន សុ​ត អាយុ ៥៦​ឆ្នាំ បាន​ឃើញ​ផ្ទាល់​ភ្នែក ក៏​បាន​ស្រែក​ឆោឡោ ជនសង្ស័យ​ក៏​បាន​រត់គេច​ទៅ​ព្រៃ​ខាងក្រោយ​ផ្ទះ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ជនរងគ្រោះ នាំគ្នា​ព័ទ្ធ​ចាប់​បានទុក​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ឃុំ​ត្រែងត្រយឹង។​

​ជនសង្ស័យ ត្រូវបាន​ចាប់​បញ្ជូន​ខ្លួន ទៅកាន់​អធិការ​រដ្ឋា​ន​នគ​បាល​ស្រុក​ភ្នំស្រួច ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ​ដោយ​ ៖ ​កូឡាប​

 

spot_img
×