បន្ទាយមានជ័យ ៖ នគរបាលបានបង្ក្រាបយុវជន១សំបុកបាននាំគ្នាលួចជក់និងលក់គ្រឿងញៀននៅម៉ោង១រសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចលំនៅស្ថានរបស់ឈ្មោះ សុខ សារឿន ហៅ ខុម ស្ថិតក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
កំលាំងនគនរបាលជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរខេត្តបន្ទាយមានជ័យបានសហការជាមួយកម្លាំងអង្គភាពវរសេនាតូចលេខ ៨០៧ ស្រុកថ្មពួក ចុះបង្ក្រាបធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន១០ ។
លោកវរៈសេនីយ៍ ចាបសុផាឬទ្ធិ ស្នងការរងទទួលបន្ទុកផ្នែកបង្ក្រាបគ្រឿងញៀន នគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា:ជនសង្ស័យទាំង១០នាក់នោះមាន១-ឈ្មោះ រិន សារុំ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុកថ្មពួក ។២-ឈ្មោះ ជីន ជួយ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុកថ្មពួក ។ ៣- ឆាត វណ្ណខុង ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិក្តិបថ្ម ឃុំគោករមៀត។ ៤- ងិន វណ្ណៈ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិវល្លិ៍ប្រេង ឃុគោករមៀត ។៥ឈ្មោះ អឿត ហឿយ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិរលំជ្រៃ ឃុំភូមិថ្មី ។ ៦ឈ្មោះ ហឿន វិ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិវល្លិ៍ប្រេង ឃុគោករមៀត ស្រុកថ្មពួក ។៧ឈ្មោះ ដា បញ្ញា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិវល្លិ៍ប្រេង ឃុគោករមៀត ស្រុកថ្មួក ។ ៨ឈ្មោះ សាំង ភេទ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិវល្លិ៍ប្រេង ឃុគោករមៀត ស្រុកថ្មពួក ៩ឈ្មោះ សុខ សារឿន ហៅ ខុម ភេទប្រុស អាយុ ៤៦ឆ្នាំ ។ទាំងនេះជាអ្នកប្រើប្រាសសេពបំពាន។និង១០-ឈ្មោះ ពៅ ចិត្ត ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាអ្នកលក់។ នគរបាលបានបានធ្វើកាដកហូតវត្ថុតាងសរុបចំនួន ៦៧គ្រាប់។
លោកវរៈសេនីយ៍ ចាបសុផាឬទ្ធិ បានឲ្យដឹងទៀតថា:ជនសង្ស័យទាំងនោះបានឆ្លើយសារភាព ហើយកម្លាំងជំនាញគ្រឿងញៀនក៏បានកសាងសំណុំរឿងបញ្ជូនទៅតុលាការកាលពីថ្ងៃទី២៨វិច្ឆិកា៕ ដោយ ៖ បន្ទាយ