ក្នុងមហាសន្និបាតអាយប៉ា (AIPA) លើកទី៤៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំពាវនាវសូមកុំឱ្យមានប្រើប្រាស់ “ច្បាប់ព្រៃ និងការអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃទៀតឡេីយ។
សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី បានមានប្រសាសន៍ថា មូលបទនៃមហាសន្និបាតអោយប៉ាលើកទី៤៦ ពិតជាសមស្រប និងសំខាន់បំផុត ហើយខ្ញុំ សូមបញ្ជាក់ថា “បើគ្មានសន្តិភាព និងស្ថិរភាពក្នុងតំបន់ទេ គោលដៅអាស៊ានប្រកបដោយ បរិយាបន្ន និងចីរភាព” គឺមិនអាចសម្រេចបានឡើយ។សន្តិភាព ការអភិវឌ្ឍ និងសមាហរណកម្មតំបន់ មានទំនាក់ទំនងគ្នាទៅវិញទៅមក។ សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់បំផុត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការកសាងសហគមន៍អាស៊ាន។ ក្នុងន័យនេះ យើងត្រូវបន្តកិច្ចខិតខំប្រឹងប្រែង និងកៀរគរធនធានបន្ថែមទៀត ដើម្បីរក្សាសន្តិភាព និងស្ថិរភាពតំបន់ ព្រមទាំងលើក កម្ពស់កំណើនប្រកបដោយបរិយាបន្ន និងចីរភាពអាស៊ាន ដោយផ្អែកលើវិធានច្បាប់។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លារនេះ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជាតិ និងមនុស្សជាតិទាំងអស់ដែលស្នេហាសន្តិភាព ដែលបានគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដានត្រួតពិនិត្យបទឈប់បាញ់រវាងកម្ពុជា-ថ ដើម្បីបង្កើតជាមូលដ្ឋានគ្រឹះ ដ៏រឹងមាំនៃសន្តិភាពយូរអង្វែងរវាងប្រទេសជិតខាងទាំងពីរ។ សូមជ្រាបជូនអង្គមហាសន្និបាត កិច្ចព្រមព្រៀងបទឈប់បាញ់នេះ នៅមានភាព ផុយស្រួយខ្លាំងនៅឡើយ ខណៈសកម្មភាពរំលោភបំពានពីភាគីថៃនៅតែបន្តកើតមានជា បន្តបន្ទាប់ រួមមាន ការបន្តឃុំខ្លួនទាហានកម្ពុជា ១៨នាក់ ដោយខុសច្បាប់ ធ្វើជាចំណាប់ ខ្មាំង ប៉ុន្មានម៉ោងក្រោយបទឈប់បាញ់បានចូលជាធរមាន និងករណីរាយលួសបន្លាខុស ច្បាប់ និងសកម្មភាពនានាដែលរំខានដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ និង បានរំលោភបំពានម្តងហើយម្តងទៀតមកលើដែនអធិបតេយ្យកម្ពុជា។
កាលពីម្សិលមិញ កងកម្លាំងយោធាថៃបានប្រើប្រាស់កម្លាំងមកលើប្រជាជនស្លូតត្រង់ របស់កម្ពុជា ដែលបណ្តាលឱ្យមានអ្នករងរបួសជាងម្ភៃនាក់។ថៃត្រូវតែបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងជនស៊ីវិល និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាជនកម្ពុជាជាបន្តទៅទៀត។
ការកសាងទំនុកចិត្តគ្នាទៅវិញទៅមកទាមទារឱ្យមានការខិតខំប្រឹងប្រែងពីភាគីទាំងពីរ ដោយមានសុច្ឆន្ទៈ និងភាពស្មោះត្រង់ពិតប្រាកដ។ ភាគីដែលរំលោភបំពានលើបទឈប់ បាញ់ ត្រូវតែទទួលការថ្កោលទោស ឬការដាក់ទណ្ឌកម្មជាដាច់ខាត។
សម្តេចក៏សូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជួយបន្តតាមដានជាប្រចាំនូវការវិវត្តនៃការអនុ វត្តបទឈប់បាញ់ និងធ្វើការវាយតម្លៃដោយខ្លួនឯង ផ្អែកលើតថភាពជាក់ស្តែង។ ក្នុង ន័យនេះ យើងចាំបាច់ត្រូវមានបេសកកម្មស្វែងរកការពិតជាអន្តរជាតិ និងជាបន្ទាន់។
សម្តេចបានបញ្ជាក់ថា ” ខ្ញុំពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងការបន្តរំលោភបំពានលើបទឈប់បាញ់ នឹង បណ្តាលឱ្យបាត់បង់ទំនុកចិត្តផ្នែកនយោបាយ និងការផ្ទុះឡើងវិញនៃជម្លោះប្រដាប់អាវុធ ដែលនឹងបង្កផលវិបាកដល់ប្រជាជាតិទាំងពីរ។ ដើម្បីទប់ស្កាត់នូវវិនាសកម្មដែលអាចកើតមាន យើងត្រូវតែជៀសវាងឱ្យខាងតែបាននូវ
រាល់សកម្មភាពណាដែលបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើង”។
យើងមិនត្រូវប្រើប្រាស់ “ច្បាប់ព្រៃ និងការអនុវត្តច្បាប់អាជ្ញាសឹក” នៅក្រៅដែនដីរបស់ខ្លួន ដែលរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃទៀតឡើយ។យើងត្រូវចាត់គ្រប់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិ សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពរបស់ ប្រជាពលរដ្ឋ។ក្នុងន័យនេះយើងត្រូវបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) និងព្យាយាមសម្រេចឱ្យបាននូវការបង្កើត និងការបញ្ជូនក្រុមអ្នកសង្កេតការណ៍ អាស៊ាន (AOT) ទៅទីតាំងកើតហេតុឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។
យើងចាំបាច់ត្រូវរួមគ្នាទប់ស្កាត់ និងបញ្ឈប់នូវទង្វើខុសច្បាប់នានាដែលទើបកើតមាន ឡើងក្រោយពីមានបទឈប់បាញ់ ដូចជា ការរាយបន្លាលួស និងដាក់ពង្រាយសំបក កង់ឡាន ជាពិសេសតំបន់ដែលប្រជាជនបាននិងកំពុងរស់នៅរាប់ទសវត្សរ៍មកហើយ និងនៅតំបន់ដែលមិនទាន់បានបញ្ចប់ការបោះបង្គោលព្រំដែន។
យើងចាំបាច់ត្រូវបញ្ឈប់ការប្រើប្រាស់កម្លាំងយោធា ដើម្បីបោះបង្គោលព្រំដែនជាឯកតោ ភាគី ហើយទុកភារកិច្ចស្របច្បាប់ឱ្យគណៈកម្មការព្រំដែនចម្រុះ(JBC) បន្តការងាររបស់ ខ្លួន តាមមធ្យោបាយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងច្បាប់អន្តរជាតិ។
តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ធ្លាប់បានសម្រេចសេចក្តីលើករណីប្រាសាទព្រះវិហារ ក្នុងឆ្នាំ១៩៦២ និងតំបន់ជុំវិញប្រាសាទក្នុងឆ្នាំ២០១៣ ដែលជាមូលដ្ឋានគតិយុត្តដ៏ សំខាន់សម្រាប់ភាគីទាំងពីរ ក្នុងការដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធី ជាពិសេស ពាក់ព័ន្ធនឹងតំបន់ដែលមិនទាន់មានការឯកភាពគ្នា ។
ប្រសិនបើយើងជឿជាក់លើច្បាប់អន្តរជាតិ តុលាការយុត្តិធម៌អន្តរជាតិ។ យើងគួរតែគោរពនូវសេចក្តីសម្រេចរបស់ប្រតិភូកិត្តិយសទាំងអស់ជាទីមេតី
ពិភពលោកសព្វថ្ងៃកំពុងស្ថិតនៅចំណុចរបត់មួយ ដែលពោរពេញដោយការប្រឈម និង ហានិភ័យប្រទាក់ក្រឡាខ្ពស់។ ពិភពលោកបច្ចុប្បន្ន នៅឆ្ងាយពីសន្តិភាពនៅឡើយ។ 20. នៅក្នុងតំបន់អាស៊ានរបស់យើង យើងត្រូវតែចាត់វិធានការចាំបាច់គ្រប់បែបយ៉ាង ដើម្បី ក្លាយជាចំណុចក្ដៅមួយទៀតរបស់សកលលោកការពារកុំឱ្យជម្លោះព្រំដែនកម្ពុជា-ថៃដែលអាចគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពតំបន់។
ក្នុងកាលៈទេសៈដ៏ច្របូកច្របល់ និងគ្រោះថ្នាក់បែបនេះ ការទូតសភាដើម្បីសន្តិភាពដើរ តួកាន់តែសំខាន់ឡើង។
ដើម្បីលើកកម្ពស់ស្មារតីអាស៊ាន យើងមិនត្រូវយកបញ្ហាផ្ទៃក្នុងរបស់ខ្លួនទៅទម្លាក់លើ ប្រទេសជិតខាងឡើយ។ យើងត្រូវតែជៀសវាងការយកសេដ្ឋកិច្ចប្រើប្រាស់ជាអាវុធ។យើងត្រូវមានទំនួលខុសត្រូវរួមគ្នា ក្នុងការកសាងស្ពាននៃទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការ គឺមិនមែនសង់ជញ្ជាំង ឬដាក់រាយរបងបន្លាលួសដើម្បីបំបែកបំបាក់ប្រជាជាតិនោះទេ។
យើងត្រូវតែកសាងព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព សាមគ្គីភាព និងវិបុលភាពរួម។យើងត្រូវពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន ទំនាក់ទំនងរវាងប្រជាជន និង ប្រជាជន ដែលនេះជាមូលដ្ឋានគ្រឹះនៃសន្តិភាពយូរអង្វែង។ ផ្ទុយទៅវិញ យើងមិនត្រូវ បង្កើតរបាំង ឬឧសគ្គដល់កិច្ចសហប្រតិបត្តិការនោះទេ។ យើងត្រូវបញ្ឈប់ការបន្ទោសគ្ន ទៅវិញទៅមក។
ទៅអនាគត យើងចាំបាច់ត្រូវបង្កើនការសន្ទនាអន្តរសភាស្ដីពីសន្តិភាព និងការដោះ ស្រាយជម្លោះ ដោយអាយប៉ាត្រូវដើរតួនាទីកាន់តែសកម្មខ្លាំងឡើង។
ដើម្បីបន្តរក្សាតួនាទីដ៏សំខាន់ និងជឿទុកចិត្តបានរបស់អាយប៉ា យើងត្រូវរួមគ្នាវិនិយោគ បន្ថែមលើការកសាងទំនុកចិត្ត ការទូតបង្ការ និងការដោះស្រាយជម្លោះ។
កិច្ចបញ្ចប់ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី សូមគូសបញ្ជាក់ថា សាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន ជាស្នូលនិង កាតាលីករសម្រាប់ការរស់រានរបស់យើង។យើងត្រូវតែឈរយ៉ាងម៉ឺងម៉ាត់ និងប្រកាន់ខ្ជាប់ជានិច្ចនូវគុណតម្លៃ និងគោលការណ៍ របស់យើង។ យើងមិនត្រូវទទួលយកនូវទស្សនាទានដែលថា «អ្នកខ្លាំងតែងតែត្រូវ» និង«អ្នកខ្សោយត្រូវតែរងទុក្ខដោយស្ងាត់ស្ងៀម» នោះទេ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
