សុរិន្ទ -ថៃ : ” កម្រឹតថ្នាក់ដឹកនាំខេត្តសុរិន្ទប្រទេសថៃ និងសមភាគីខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជាទើបតែប្រជុំពិភាក្សាគ្នាបន្ថែមលើការសម្រេចពីថ្នាក់ជាតិលើគម្រោងបើកអោយដំណើរការការដឹកជញ្ជូនត្រង់(Direct) អ្នកដំណើរនិងភ្ញៀវទេសចរឆ្លងកាត់ច្រកព្រំដែនអន្តរជាតិឆងចមស្រុកកាប់ឈើង-ច្រកព្រំដែនអន្តរជាតិអូរស្មាច់ក្រុងសំរោងទៅមករវាងខេត្តសុរិន្ទប្រទេសថៃនិងខេត្តសៀមរាបឆ្លងកាត់ខេត្តឧត្តរមានជ័យប្រទេសកម្ពជា”។
នេះបើតាមលោកពរពចន៍ បណ្ឌិតយ៉ានុរក្ស អភិបាលរងខេត្តសុរិន្ទជម្រាបក្រុមអ្នកយកព៍ត័មានក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាភិបាលនិងទីប្រឹក្សាសហព័ន្ធសារព៍ត័មានអាស៊ានUMA ( The Union Media of ASEAN :Meeting all Board &Advisor) នាសណ្ឋាគារហ្គ្រែនពេជន៍កាស៊ឺមទីរួមខេត្តសុរិន្ទថ្ងៃទី២៦វិច្ឆិកាកន្លងមក ហើយវាក៏ជាផ្នែកមួយនៃការផ្លាស់ប្តូររថយន្តដឹកជញ្ជូនត្រង់(Direct) រវាងប្រទេសថៃនិងកម្ពុជាដែលបានដំណើរការរួចហើយ គឺដោយរថយន្តក្រុងនិងរថយន្តដឹកទំនិញធុនធ្ងន់រវាងរាជធានីភ្នំពេញ,ខេត្តសៀមរាបប្រទេសកម្ពុជាទៅមករាជាធានីបាងកកប្រទេសថៃដែលបានដំណើរការជាង៣ឆ្នាំកន្លងមក។
លោក ពរពចន៍ បំណ្ឌិតនុរក្ស និយាយដែរថា នេះជាការពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការបើកទូលាយថែមទៀតនៃច្រកព្រំដែនគ្រប់ទិសនៃប្រទេសជិតខាងនិងជាប្រទេសអាស៊ាន។ ព្រោះថា ភាគីថៃក៏ទើបតែបើកដំណោះរការការផ្លាស់ប្តូរការដឹកជញ្ជូនដោយរថយន្តរវាងខេត្តណានប្រទេសថៃនិងខេត្តហ្លួងប្រាបាងប្រទេសឡាវផងដែរ។
លើសពីនេះ ខេត្តសុរិន្ទក៏មានកិច្ចទំនាកទំនង ការដោះដូរជីវភាព សេដ្ឋកិច្ច សង្គមកិច្ចយ៉ាងច្រើនជាមួយកម្ពុជាដូចជាមានផ្សារនិងការដោះដូរទំនិញនៅព្រំដែន,ការសម្រួលអនុញ្ញាតិអោយពលរដ្ឋកម្ពុជារាប់រយនាក់ក្នុង១ថ្ងៃឆ្លងចូលទៅពិនិត្យ ថែទាំនិងព្យាបាលជម្ងឺនៅមន្ទិរពេទ្យនានាក្នុងក្រុងនៃខេត្តសុរិន្ទនិងតាមស្រុកដោយអនុញ្ញាតិអោយពលរដ្ឋកម្ពុជាអាចមានតែប័ណ្ណព្រំដែនក៏ឆ្លងដែនស្របច្បាប់បាន។ បានសម្រួលអោយពលរដ្ឋកម្ពុជា ឡាវ វៀតណាមមករៀនសូត្រ និងធ្វើការនៅខេត្តសុរិន្ទក៏ដូចជាខេត្តដទៃទៀត។
ក្រៅពីនោះក៏មានការផ្លាស់ប្តូរ សហប្រតិបត្តិការ ខាងវប្បធម៍សិល្បះ អក្សរសាស្ត្រ កសិកម្ម សិប្បកម្ម កីឡា កងទ័ព នគរបាល មន្ត្រីរាជការនិងពលរដ្ឋផងដែរ។
ចំពោះសហព័ន្ធសារព៍មានអាស៊ានយូម៉ា(UMA) ដែលជ្រើសរើសខេត្តសុរិន្ទជាកន្លែងប្រជុំធំប្រចាំឆ្នាំនេះវិញ លោកអភិបាលរងខេត្តសុរិន្ទបានកោតសរសើរនិងគាំទ្រការងាររបស់សហព័ន្ធ ហើយថា វាបានធ្វើជាស្ពានមេត្រី ពង្រីកទំនាក់ទំនងនិងបកស្រាយពន្យល់ពលរដ្ឋនៃប្រទេសទាំង២កាលពីប្រទេសថៃនិងកម្ពុជាខ្វែងគំនិតគ្នា យល់ច្រលំគ្នាលើករណីតួកុនថៃបាននិយាយខុសពីមរតកប្រាសាទអង្គករវត្ត,ជម្លោះព្រំដែននិងបូរណភាពទឺកដីកាលពីឆ្នាំ២០០៨ -២០១០ , ការបញ្ជូនមាត់ភូមិនិវត្តន៍ដោយបង្ខំពលករខ្មែរទ្រង់ទ្រាយជាងកន្លះលាននាក់កាលពីឆ្នាំ២០១៣ ,ការប្រើអំពើរហឹង្សារលើពលករខ្មែរឆ្លងដែនខុសច្បាប់កាប់ឈើក្នុងទឹកដីថៃជាដើម។
លោក ប្រាស៊ើដ្ឋ សែនរុងរឿង អគ្គលេខាUMA លោក សុខ សុវណ្ណ អគ្គលេខាធិការរងយូម៉ា(UMA) ទទួលបន្ទុកប្រទេសកម្ពុជានិងអគ្គលេខាធិការរងទទួលប្រចាំប្រទេសភូមាលោក កូ ហ្កោ ,អគ្គលេខាធិការរងប្រចាំប្រទេសវៀតណាម ថ្លែងអំណរគុណដល់អាជ្ញាធរដែនដី មន្ទីរជំនាញ កម្លាំងនិងអ្នកពាក់ព័ន្ធដែលសម្រួលដល់ការដំណើរកិច្ចប្រជុំកីដូចជាទទួលស្គាល់តួនាទី ភារិច្ចនិងលទ្ធផលការងាររបស់សហព័ន្ធនេះក្នុងការផ្សារភ្ជាប់ លើកកម្ពស់ អភិវឌ្ឍន៍ចំណេះជំនាញវិជ្ជាជីវ:និងសេរីភាពសារព៍ត័មាន ការនាំពាក្យពន្យល់ពលរដ្ឋ ក៏ដូចជាទំនាក់ទំនង់ កិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងប្រទេសទាំង២ ក៏ដូចជាប្រទេសអាស៊ានផ្សេងទៀត។
សូមបញ្ជាក់ដែរថា ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាភិបាលនិងទីប្រឹក្សាសហព័ន្ធសារព៍ត័មានអាស៊ានUMAនៅខេត្តសុរិន្ទនោះ មានថ្នាក់ដឺកនាំ ក្រុមប្រឹក្សាភិបាល ទីប្រឹក្សា អ្នកសារព៍ត័មានភាគច្រើនមកពីប្រទេសកម្ព្ជុជា ថៃនិងក៏មានមកពីប្រទេសភូមានិងវៀតណាមផងដែរ។
ឱកាសនោះ លោកប្រាស៊ើដ្ឋ សែនរុងរឿង អគ្គលេខាធិការUMA ក៏បានប្រគល់ពានរង្វាន់កិត្យានុភាពសហព័ន្ធសាព័ត័មានអាស៊ានលើ ការអភិវឌ្ឍន៍ទំនាក់ទំនង (Prestigious The Union Media of ASEAN award for Relatioship Development )ដល់ជ័យលាភី១៣រូប រួមមានលោក សុខ សុវណ្ណ អគ្គលេខាធិការរងយូម៉ា និងជាអគ្គលេខាធិការយូម៉ាប្រចាំកម្ពុជា លោកកង អារុណ អគ្គលេខាធិការរងយូម៉ាប្រចាំកម្ពុជា។ ហើយលោក អោម ឡាយុំ ភ្នាក់ងារយកព័ត័មានយើងប្រចាំខេត្តបន្ទាយមានជ័យក៏ទទួលពានរង្វាន់នោះដែរ។
សូមបញ្ជាក់ដែរថា កិច្ចប្រជុំប្រចាំឆ្នាំនោះ អគ្គលេខាធីការ អគ្គលេខាធិការរងនិងសមាជិកយូម៉ា(UMA )មកពីប្រទេសថៃ កម្ពុជា ភូមា វៀតណាម បានពិនិត្យ ពីភាក្សាពីពង្រាងលក្ខន្តិក:ថ្មី ការអនុម័តជ្រើសរើសលោកប្រាស៊ើដ្ឋ រុងរឿង ជាអគ្គលេខាធិការរបស់ខ្លួន១អាណត្តិទៀត៕ ដោយ :បន្ទាយ