Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យោធភូមិភាគទី៥របស់កម្ពុជា ជួបពិភាក្សាការងារជាមួយកងបញ្ជាការ ការពារព្រំដែនច័ន្ទបុរី-ត្រាត របស់ថៃ ដើម្បីដោះស្រាយរាល់បញ្ហាដោយសន្តិវិធី កាត់បន្ថយភាពតានតឹង និងរក្សាស្ថិរភាព ភាពស្ងប់ស្ងាត់តាមបណ្តោយព្រំដែន

ភ្នំពេញ ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥បានមានប្រសាសន៍ថា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ម្សិលមិញនេះ យោធភូមិភាគទី៥ របស់កម្ពុជា ដឹកនាំដោយ ឧត្ដមសេនីយ៍ទោ សរ គឹមប៉ាក់ មេបញ្ជាការរងយោធភូមិភាគទី៥ រវាងកងបញ្ជាការ ការពារព្រំដែនច័ន្ទបុរី-ត្រាត របស់ថៃ ដឹកនាំដោយ វរនាវីឯក ឧត្ដម ស៊ិរិគុនវ៉ាន់យ៉ូ នាយសេនាធិការកងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត ដែលប្រព្រឹត្តទៅក្នុងស្រុកមឿងត្រាត ខេត្តត្រាត ព្រះរាជាណាចក្រថៃ។

ក្នុងនោះកិច្ចប្រជុំខាងលើ ភាគីទាំងពីរបានពិភាក្សាគ្នា ដើម្បីដោះស្រាយរាល់បញ្ហាដោយសន្តិវិធី កាត់បន្ថយភាពតានតឹង និងរក្សាស្ថិរភាព ភាពស្ងប់ស្ងាត់តាមបណ្តោយព្រំដែន។ ពាក់ព័ន្ធនឹងបញ្ហានេះ ភាគីកម្ពុជាបានសង្កត់ធ្ងន់លើការអនុវត្តកំណត់ហេតុរួម នៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×