Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥

I . សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កម្ពុជាដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី ដោយផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា សន្ធិសញ្ញាដែលមានស្រាប់ និងច្បាប់អន្តរជាតិ។

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន អនុញ្ញាតឱ្យឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ (RBAF) ចូលជួប សម្ដែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនោះ បញ្ហាពាក់ពន្ធ័នឹងស្ថានភពនៅព្រំ ដែនរវាងកម្ពុជានិងថៃ ត្រូវបានលើកយកទៅពិភាក្សាផងដែរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានឆ្លៀតឱកាសថ្លែងអំណរគុណដល់ព្រុយណេដែលបានគាំទ្រ និងបានចូលរួមក្នុងក្រុម អ្នកសង្កេតការណ៍អន្តរកាល (IOT) ។ សម្ដេចធិបតី ក៏បាន បានគូសបញ្ជាក់ពីជំហររបស់ កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀង ទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញា ដែលមានស្រាប់ និងច្បាប់អន្តរជាតិ។

ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan បានគូសបញ្ជាក់ពីការបន្តគាំទ្ររបស់ព្រុយណេលើយន្តការក្រុម អ្នកសង្កេតការណ៍អន្តរកាល (TOT) និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការដោះ ស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី ដើម្បីរក្សាបាននូវសន្តិភាពយូរអង្វែងរវាង ប្រទេសជិតខាងទាំងពីរ ក៏ដូចជា សន្តិភាពនៅក្នុងតំបន់ទាំងមូល។

II. សម្តេចធិបតីនាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលបន្តខិតខំប្រឹងប្រែងដើម្បីការដោះលែង និងការ ត្រឡប់មកវិញដោយសុវត្ថិភាពរបស់ទាហានកម្ពុជា ១៨ នាក់ ដែលត្រូវបានឃុំខ្លួន ដោយកងទ័ពថៃ រាជរដ្ឋាភិបាលបាន និងកំពុងបន្តព្យាយាមយ៉ាងសកម្ម តាមរយៈយន្តការទាំងអស់ ដើម្បី ស្វែងរកដំណោះស្រាយក្នុងការការពារអាយុជីវិត និងសុវត្ថិភាពរបស់ពលរដ្ឋកម្ពុជា និង ព្យាយាមអស់ពីសមត្ថភាពសម្រាប់ការដោះលែង និងការត្រឡប់មកមាតុភូមិវិញដោយសុវត្ថិភាពរបស់ទាហានកម្ពុជា ១៨ នាក់ដែលត្រូវបានឃុំខ្លួន ដោយទាហានថៃ ក្រោយកិច្ច ព្រមព្រៀងឈប់បាញ់ចូលជាធរមាន។
នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៥ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បាន ជួបសំណេះសំណាលជាមួយគ្រួសារទាហានកម្ពុជា ១៨ នាក់ ដែលត្រូវបានកងកម្លាំង ប្រដាប់អាវុធថៃឃុំខ្លួនក្រោយកិច្ចព្រមព្រៀងបញ្ឈប់បាញ់ បានចូលជាធរមាននៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥។ ក្នុងកំឡុងពេលជួបសំណេះសំណាលនោះ សម្ដេចធិបតី បាន បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំធានាអោយ បាននូវសុខភាព និងសុវត្ថិភាពរបស់ទាហានទាំង ១៨ នាក់ និងធានាអោយមានការវិល ត្រឡប់មកមាតុភូមិវិញក្នុងពេលឆាប់ៗ។

III. ករណីឧបទ្ទវហេតុនៅភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្ដីថ្លែង ការណ៍ ដោយបាន “ស្នើដោយទាមទារដល់រដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធថ ឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពដែលរំលោភលើអធិបតេយ្យភាពកម្ពុជា និងសិទ្ធិសេរី
ភាពរបស់ប្រជាពលរដ្ឋកម្ពុជា ហើយត្រូវប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះកាតព្វកិច្ចរបស់ខ្លួន ក្រោមច្បាប់អន្តរជាតិនិងតំបន់។”
IV. កម្ពុជាត្រូវការសុខសន្តិភាព សន្តិភាពដែលមិនត្រឹមសម្រាប់ពលរដ្ឋកម្ពុជានិងថៃប៉ុណ្ណោះទ តែសម្រាប់សហគមន៍អាស៊ានទាំងមូល
នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី និងជា ប្រធានអាយប៉ាលើកទី៤៦ ក្នុងពេលដែល សម្តេច អញ្ជើញចូលរួមមហាសន្និបាតអន្តរសភា អាស៊ាន (AIPA) លើកទី៤៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
សម្តេចមហារដ្ឋសភាធិការធិបតី បានថ្លែងអំណរគុណដល់ស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ដែលខិតខំសម្របសម្រួលនៅក្នុងការបង្កើតឱ្យមានបទឈប់បាញ់និងចូល
សង្កេតការណ៍យ៉ាងយកចិត្តទុកដាក់លើការអនុវត្តបទឈប់បាញ និងបន្តតាមដានសភាពការណ៍ជាប់ជាប្រចាំ។
សម្តេចមហារដ្ឋសភាធិការធិបតី បានគូសរំលេចថា “កម្ពុជាត្រូវការសុខសន្តិភាព។ សន្តិភាព ដែលមិនត្រឹមសម្រាប់ពលរដ្ឋកម្ពុជានិងថៃប៉ុណ្ណោះទេ តែសម្រាប់សហគមន៍អាស៊ានទាំងមូល” សម្តេច ក៏បានរំលេចថា “ក្នុងនាមសមាជិកអាស៊ាន យើងត្រូវការពារសុខសន្តិភាពក្នុងតំបន់ មិនគួរបណ្ដោយឱ្យបញ្ហាជាអរិភាពណាមួយ រីករាលដាលកាន់តែធំសម្រាប់គ្រួសារអាស៊ាននោះឡើយ។”

V.ក្រសួងការបរទេសកម្ពុជា៖ កម្ពុជាជំទាស់យ៉ាងខ្លាំងចំពោះចេតនារបស់ ក្នុងការអនុវត្ត ច្បាប់ក្នុងស្រុករបស់ខ្លួន ទៅលើពលរដ្ឋកម្ពុជា ក្នុងសេចក្ដីថ្លែងការណ៍ ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានគូសបញ្ជាក់នូវការតវ៉ា និងការជំទាស់យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះចេតនារបស់ប្រទេសថៃ ក្នុងការ អនុវត្តច្បាប់ក្នុងស្រុករបស់ខ្លួន លើប្រជាពលរដ្ឋកម្ពុជា នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំ អូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
កម្ពុជាសូមអំពាវនាវឱ្យថៃបញ្ឈប់សកម្មភាពនានា ដែលធ្វើអោយប៉ះពាល់ដល់កិច្ចខិតខំប្រឹង ប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹង ដូចដែលបានតាំងចិត្តរួមគ្នា ក្រោមកិច្ចព្រមព្រៀង បទ ឈប់បាញ់ កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ និងកំណត់ហេតុរបស់គណៈកម្មាធិការ ព្រំដែនទូទៅទូទៅ ( GBC) កាលពីថ្ងៃទី ៧ ខែសីហា និងថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥។ រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងឥតងាករក្នុងការ ស្វែងរកដំណោះស្រាយប្រកបដោយមិត្តភាព ចំពោះជម្លោះព្រំដែនជាមួយប្រទេសជិតខាង ទាំងអស់ តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ខណៈរក្សាការប្តជ្ញាចិត្ត ប្រកាន់ខ្ជាប់គោលជំហរជាគោលការណ៍ថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំង នោះឡើយ។ រាជរដ្ឋាភិបាលកម្ពុជាក៏សូមរក្សាសិទ្ធរបស់ខ្លួន ក្រោមច្បាប់អន្តរជាតិ និងមិន ចាត់តុកការប្រើប្រាស់ច្បាប់ក្នុងស្រុករបស់ថៃ មានប្រសិទ្ធភាពផ្លូវច្បាប់ ឬប៉ះពាល់ដល់ ដំណើរការវាស់វែង និងខណ្ឌសីមារួមនោះឡើយ។

VI.ត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ជាថ្ងៃទី៥៣ ហើយ ដែលវីរកងទ័ពកម្ពុជា ចំនួន ១៨រូប ត្រូវ បានចាប់ឃុំខ្លួនដោយយោធា ក្រោយបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ កម្ពុជាអំពាវនាវឱ្យភាគីថៃ ដោះលែងកងទ័ពកម្ពុជាទាំង ១៨រូប ប្រកបដោយសុខសុវត្ថិភាព គ្មានលក្ខខណ្ឌ ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×