Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងកងរាជអាវុធហត្ថ ចាប់ខ្លួនខ្មាន់កាំភ្លើងដែលបាញ់ប្រហារស្លាប់ ០៣នាក់ និងរបួសធ្ងន់ ០១នាក់ នៅស្រុកបន្ទាយមាស

កំពត ៖ ខ្មាន់កាំភ្លើងដែលបាញ់ប្រហារស្លាប់ ០៣នាក់ និងរបួសធ្ងន់ ០១នាក់ នៅស្រុកបន្ទាយមាស ខេត្តកំពត ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពត សហការជាមួយនិងកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ និងដឹកនាំបញ្ជាដោយជំនាញស្នងការ ស្នងការដ្ឋាន ស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួនបាន នៅស្រុកបាទី ខេត្តតាកែវនៅថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។

ដោយអនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តម ព្រះរាជាអាជ្ញា អយ្យការអមសាលាដំបូងខេត្តកំពត ព្រមទាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងដោយមានការចង្អុលបង្ហាញពីលោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងជំនាញខេត្តតាកែវ និងដឹកនាំបញ្ជាដោយជំនាញស្នងការ ស្នងការដ្ឋាន ស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះស្រាវជ្រាវឈានទៅដល់ការឃាត់ខ្លួនខ្មាន់កាំភ្លើងដែលបានបាញ់ប្រហារបណ្ដាលឱ្យមនុស្សស្លាប់ ០៣នាក់ និងរបួសធ្ងន់ ០១នាក់ នៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវបានកម្លាំងកងរាជអាវុធខេត្តតាកែវ ឃាត់ខ្លួនបាន នៅវេលាម៉ោង ១១:៣០នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចភូមិម្រះព្រៅ ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។
ជនសង្ស័យឈ្មោះ អ៊ុំ វុទ្ធី ភេទ ប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិស្រែព្រៃ ឃុំ វត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។ដកហូតវត្ថុតាងរួមមាន អាវុធខ្លីចំនួន០១ដើម បង់ចំនួន០១ និងគ្រាប់ចំនួន០៤គ្រាប់។
បច្ចុប្បន្ន ៖ ខ្មាន់កាំភ្លើងត្រូវបានឃាត់ខ្លួន នៅមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពត ដើម្បីបន្តតាមនីតិវិធី។

ករណីជម្លោះនៅឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ឈានទៅដល់ការបាញ់ប្រហារបណ្តាលអោយស្លាប់មនុស្ស ស្ត្រីដែលជាភរិយាជនល្មើសនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ បច្ចុប្បន្នស្ត្រីដែលជាភរិយាបានបញ្ជូនមកដល់ស្នងការរដ្ឋាននគរបាលខេត្តកំពត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×