Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្លាប់ជនជាតិចិន ពីចម្ងាយដឹកតាមរថយន្ត មកកប់ក្នុងដីចំការពោត

ខេត្តត្បូងឃ្មុំ: ក្រុមឃាតករមានគ្នាយ៉ាងហោចណាស់ក៏ពីរនាក់បានសម្លាប់បុរសម្នាក់សង្ស័យជាជនជាតិចិនម្នាក់រួចដឹកតាមមធ្យោបាយយានយន្តណាមួយមកទម្លាក់ចោលនៅក្នុងដីចម្ការពោតមួយកន្លែងស្ថិតនៅឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ។ ដោយខ្លាចមនុស្សម្នាដឹងក្រុមឃាតករមិនស្គាល់អត្តសញ្ញាណបានជីកដីកប់ដើម្បីបំបាត់ភស្តុតាងការកប់នោះមិនបានជ្រៅលុះពេលភ្លៀងធ្លាក់មកធ្វើឲ្យដីហូរច្រោះឃើញសក់ក្បាលមនុស្ស ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមកម្មករនិងសមត្ថកិច្ចចុះទៅពិនិត្យសពជាបន្ទាន់ ដើម្បីស្រាវជ្រាវវែកមុខក្រុមឃាតករ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យកោះសន្តិភាពដឹងនាព្រឹកថ្ងៃទី២២កញ្ញាឆ្នាំ២០២៥ ថា: ដើមហេតុដំបូងកម្មករស៊ីឈ្នួលបានដើរបាចជីដាក់ចំការពោតមួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិទី១០.១១ ឃុំរកាពប្រាំ នោះពេលដើរចុះឡើងពីរកន្លែងមួយទៅកន្លែងមួយ។លុះចុងក្រោយនៅវេលាម៉ោង
១១និង៣០នាទីព្រឹក ថ្ងៃទី២១កញ្ញា
ក៏ប្រទះឃើញសក់ក្បាលមនុស្សសង្ស័យក៏ដើរទៅមើលហើយយកឧបករណ៍រឹងកាយដីទើបដឹងថាក្បាលមនុស្សស្លាប់ត្រូវបានគេកប់ក្នុងដីចំការពោត។

សមត្ថកិច្ចមូលដ្ឋានបន្តឲ្យដឹងទៀតថា ក្រោយពីដឹងផ្អើលឆោឡោក៏រាយការទៅឆ្មាំការពារចំការកៅស៊ូ បានតេទូរស័ព្ទរាយការណ៍ថា មានប្រជាពលរដ្ឋប្រទះឃើញមានសាសពមនុស្សកប់ដី ស្ថិតនៅចំណុចចំការពោតក្នុងឡូត៍ចំការកៅស៊ូលេខ១០-១២ឌី ភូមិ១០.១១ ឃុំរកាពប្រាំ ក្រោយទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាពប្រាំ បានចុះដល់កន្លែង សាកសពឃើញចេញក្បាលពីរណ្តៅ បន្ទាប់មកធ្វើការកាយនិងលើកសពចេញមកសាកសពនេះជាមនុស្សប្រុស មិនស្គាល់អត្តសញ្ញាណ និងជាជនបរទេស (ជនជាតិចិន)។ ជាមួយនោះលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបានចាត់ឲ្យកម្លាំងជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំចុះពិនិត្យសាកសពដោយពិនិត្យមើលភិនភាគមិនមែនជាខ្មែរនោះទេអាចជាជនជាតិចិនច្រើនជាង។ តាមរយៈនេះលោកវីរៈសេនីយ៍ឯកសាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំ បានទាក់ទងតាមបណ្ដាប៉ុស្តិ៍រដ្ឋបាលនានាក្នុងស្រុកត្បូងឃ្មុំតែមិនមានបងប្អូនសមាជិកក្រុមគ្រួសារណាម្នាក់បាត់នោះទេ។ ក្រោយពិនិត្យបានយ៉ាងល្អិតល្អន់ដោយមានការចូលរួមពីសំណាក់ក្រុមគ្រូពេទ្យធ្វើកោសល្យវិច័យរួចរាល់ក៏បានបញ្ជូនសពទៅកាន់រាជធានីភ្នំពេញដើម្បីពិនិត្យ
DNA ។ ជុំវិញករណីនេះប្រជាជននៅក្នុងមូលដ្ឋានលើកឡើងថាក្រុមឃាតករយ៉ាងហោចណាស់មានគ្នាចំនួន ២នាក់ ធ្លាប់ធ្វើដំណើរឆ្លងកាត់តាមតំបន់នេះទើបស្គាល់មូលដ្ឋានច្បាស់លាស់ហើយសាកសពនេះអាចត្រូវបានគេសម្លាប់ពីចម្ងាយហើយ។ដឹកតាមរថយន្តមួយគ្រឿងយកមកជីកកប់ដាក់ក្នុងដីចំការពោតដើម្បីបំបាត់ភស្តុតាងកុំឱ្យអ្នកណាដឹង។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចសប្បុរសជនជាតិចិននេះអាចត្រូវគេសម្លាប់កប់នៅពេលយប់ថ្ងៃទី២០ កញ្ញា សំណាងណាស់បានភ្លៀងធ្លាក់មួយមេធំធ្វើឱ្យដីពុំនោះឃើញសក់ក្បាលសាកសពទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ធ្វើការស្រាវជ្រាវរកមុខក្រុមឃាតករ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×