Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងសមត្ថកិច្ច បង្រ្កាបជនសង្ស័យ ០៥ នាក់​ ពី​បទ​ ចាប់បង្ខាំង ជនជាតិកូរ៉េ​ និងធ្វើទារុណកម្ម ព្រមទាំងកាន់កាប់អាវុធខុសច្បាប់

ភ្នំពេញ ៖ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនជនសង្ស័យ ០៥ នាក់​ ពី​បទ​ ចាប់បង្ខាំង ជនជាតិកូរ៉េ​ និងធ្វើទារុណកម្ម ព្រមទាំងកាន់កាប់អាវុធខុសច្បាប់ ។

ជនរងគ្រោះ​​ឈ្មោះ​ HA CHEONGIL ភេទ​ប្រុស​ អាយុ​​៥១ឆ្នាំ​ ជនជាតិ​កូរ៉េ​ កាន់​លិខិត​ឆ្លងដែន​លេខ​ M087L6505 ។

»​ជនសង្ស័យ​ឃាត់​ខ្លួនចំនួន​ ០៥ នាក់​ ៖ 1/ឈ្មោះ​ ZHAO YUNLONG ភេទ​ប្រុស​ អាយុ​៣៧ឆ្នាំ​ ចិន​ កាន់​លិខិត​ឆ្លងដែន​លេខ​ EEI877707​ ,2/ឈ្មោះ​ XU TONGHUI ភេទ​ប្រុស​ អាយុ​៣៩ឆ្នាំ​ ចិន​ កាន់​លិខិត​ឆ្លងដែន​លេខ​ EE7877069 ,3/ឈ្មោះ​ DO YONGZHI ភេទ​ប្រុស​ អាយុ​៤៥ឆ្នាំ​ ចិន​ (គ្មាន​លិខិត​ឆ្លង​ដែន​) ,4/ឈ្មោះ​ ZHENG MING ZIE ភេទ​ប្រុស​ អាយុ​៤១ឆ្នាំ​ ​ចិន​ (គ្មាន​លិខិត​ឆ្លង​ដែន​) និង៥/ឈ្មោះ ភុំ​ វុទ្ធី​ ភេទ​ប្រុស​ អាយុ​៣៥ឆ្នាំ​ ​ខ្មែរ​ (អ្នកបេីកបរ) ។

សូមបញ្ជាក់ថា:នៅថ្ងៃទី ២១ខែកញ្ញាឆ្នាំ២០២៥វេលា ម៉ោង​ ២០:៣០ បុរស​ជាជនរងគ្រោះបានជិះ​រថយន្ត​​០១គ្រឿង​ ម៉ាក​ TOYOTA PRUS ពណ៌​ស​ ផ្លាក​លេខ​ ភ្នំពេញ ​2BK-2195 មកចតនៅទីតាំងកើតហេតុ ហេីយបានដេីរចូលទៅក្នុងហាងកាហ្វេ​ TEMPLE ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រហូត​ដល់ម៉ោង​ប្រហែល​ ២១:៥០ ជនរងគ្រោះបានដេីរចេញពីហាងកាហ្វេ​ មករថយន្តវិញ​ ពេល​ដេីរទៅដល់រថយន្ត​ ក៏ស្រាប់តែមានជនសង្ស័យ០៥នាក់​ខាងលើជិះ​​​រថយន្ត​ ០១ គ្រឿង​ ​ម៉ាក​ GAC ពណ៌​ខ្មៅ​ ផ្លាកលេខ 2CI-7687​ បាន​ចាប់​ជន​រងគ្រោះ​ឡេីងជិះរថយន្តជិះគេចខ្លួនបាត់ទៅ ។ ក្រោយមកសន្តិសុខក៏បានរាយការណ៍មកកម្លាំងសមត្ថកិច្ច ហើយកម្លាំងសមត្ថកិច្ចក៏បានចុះទៅដល់ចេញជួយអន្តរាគមន៍ ក៏បានឃើញរថយន្តរបស់ជនសង្ស័យបើកត្រឡប់មកវិញ បម្រុងនឹងយករថយន្តរបស់ជនរងគ្រោះ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់បានជនសង្ស័យឈ្មោះ ZHAO YUNLONG និងបន្តទៅឃាត់ខ្លួនជនសង្ស័យ ០៤ នាក់ខាងលើបានបន្តទៀត នៅថ្ងៃទី​ ២២​ខែកញ្ញា២០២៥​ ម៉ោង​ ១៧:០០ ដោយកម្លាំង​របស់អធិការ​ដ្ឋាន​​ខណ្ឌ​បឹង​កេង​កង​ សហការ​ជាមួយ​កម្លាំង​ការិ.ព្រ/ទកំរិត​ស្រាល​ និងកម្លាំងអធិការដ្ឋានខណ្ឌដូនពេញ​ នៅចំណុចសណ្ឋាគារ​ ៨៨៩​ ផ្លូវ​ព្រះស៉ីសុវត្ថិ​ សង្កាត់​ចតុមុខ​ ខណ្ឌ​ដូនពេញ​ និង​បាន​ឆែក​ឆេរត្រួតពិនិត្យរកឃើញ កាំភ្លេីងខ្លី០១ដេីម​ ម៉ាក​K54​ ,បង់០២​ ,គ្រាប់​០៩គ្រាប់​ ,ដំបងដែក០១​ ,វិទ្យុ​ទាក់ទង​០៣, ស្រោមកាំភ្លេីងជ័រ០១​ ,​ថ្នាំ​ញៀន​ប្រភេទ​យ៉ាម៉ា ១១២ គ្រាប់​ ,លិខិត​ឆ្លងដែន​​០២ក្បាល​ និងទុយោសម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន​ ។

បច្ចុប្បន្ន​ ជនសង្ស័យ​០៥នាក់ខាង​លើ​ រួមនិងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការ​ដ្ឋាន​នគរបាលខណ្ឌបឹងកេង​កង​ បណ្តោះអាសន្ន​ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

×