ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញប្រកាសស្តីពីការផ្អាកការងារ ចំពោះវរសេនីយ៍ទោ ពៅ រិទ្ធី មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨៩១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបើកផ្លូវឱ្យតុលាការ បន្តនីតិវិធីតាមផ្លូវច្បាប់។
សូមរំលឹកថា ផលិតផលជាគ្រឿងសំអាងដែល លោកវរសេនីយ៍ទោ ពៅ វុទ្ធី ហៅ ធីស្នា គប់គិតជាមួយទាហានថៃនាំចូលមកបំពានបំរាមរបស់រាជរដ្ឋាភិបាលនោះត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការដកហូតក្នុងពេលចុះឆែកឆេរត្រួតពិនិត្យផ្ទះរបស់ ពៅ វុទ្ធី ។ ក្រៅពីដកហូត វត្ថុតាងមួយចំនួន សមត្ថកិច្ចក៏បានដកហូត អាវុធចំនួន ២ដេីមទៀត វែង១ដេីម ខ្លី ១ដេីម ។ ខណៈពេលនេះ ឈ្មោះ ពៅ វុទ្ធី បានកំពុងរត់គេចខ្លួន បេីតាមប្រភពខ្លះបញ្ជាក់ថា គាត់រត់គេចខ្លួនបាត់ហើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី










