Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយក ស៊ីម៉ាក់ ៖ “ប្រសិនពិតជាអ្នកជិតខាងគ្នាល្អ​មែននោះ​ យន្តការដោះស្រាយទំនាស់ដោយសន្តិវិធីមានគ្រប់ឋានានុក្រម​ មិនត្រូវប្រេីប្រាស់កម្លាំង និងច្បាប់សឹកស្អីនោះទេ​

ភ្នំពេញ៖ ឯកឧត្តម ហេង រតនា អគ្គនាយក ស៊ីម៉ាក់ (CMAC) នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ បានថ្លែងថា ការបោសម្អាតមីនមនុស្សធម៌គាំទ្រសុខសុវត្ថិភាពនិងការកសាងហេដ្ឋារចនាសម្ពន័្ធរូបវន្ត​ ព្រមទាំងសេដ្ឋកិច្ចសង្គម​ ដល់ប្រជាពលរដ្ឋខ្មែររស់នៅភូមិជោគជ័យ​ ភូមិអូរបីជាន់​ និងភូមិព្រៃចាន់​ ក៏ដូចជាភូមិករនានាតាមបណ្តោយព្រំដែនខ្មែរ-សៀម​ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា​ យកចិត្តទុកដាក់បំផុត​ចាប់តាំងពីឆ្នាំ១៩៩២-៩៣មកម្លេះ ។

ឯកឧត្តម បានបន្ថែមថា ការងារនេះបានចាប់ផ្តេីមនិងបានចែកចេញជាដំណាក់កាលសំខាន់ដូចជា៖
១.​ ឆ្នាំ១៩៩២-១៩៩៨​៖​ ដំណាក់កាលធ្វេីការបោសសម្អាតមីនដេីម្បីបេីកផ្លូវសុវត្ថិភាពក្នុងការធ្វេីមាតុភូមិវិវត្តន៍និងគាំទ្រការតាំងទីលំនៅនិងកសាងជីវភាពថ្មីទាំងក្នុងឆ្នាំ១៩៩២​-៩៣​ និងក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។
២.​ ឆ្នាំ១៩៩៨-២០០៣​៖​ ដំណាក់កាលនៃការបោសសម្អាតមីនដេីម្បីគាំទ្រសុវត្ថិភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម!!
ការដំណេីរការបោសម្អាតមីនមនុស្សធម៌នៅទីតាំងទាំងនេះមានសហគមន៍អន្តរជាតិច្រេីនណាស់បានដឹងលឺនិងចងចាំការពិតនេះ​ ព្រោះថាសហគមន៍អន្តរជាតិទាំងនោះបានចូលរួមអនុវត្តន៍ដោយផ្ទាល់ផងដែរ។

បន្ថែមពីលើនេះ ឯកឧត្តម បានបញ្ជាក់ថា៖ រឿងជម្លោះខ្សែរបន្ទាត់ព្រំដែននៅតំបន់ទាំងនេះ​ ក្រុមការងារព្រំដែនទាំងខ្មែរនិងសៀមបានជួបពិភាក្សាគ្នាច្រេីនលេីកច្រេីនសារហេីយ​ ប៉ុន្តែមិនទាន់បានដោះស្រាយនៅឡេីយ (ដូចខ្លឹមសារនៃសេចក្តីប្រកាសបដិសេដព័ត៌មាន)របស់រដ្ឋលេខាធិការកិច្ចការព្រំដែនបានបញ្ជាក់យ៉ាងច្បាស់លាស់!!
ប្រសិនពិតជាអ្នកជិតខាងគ្នាល្អ​មែននោះ​ យន្តការដោះស្រាយទំនាស់ដោយសន្តិវិធីមានគ្រប់ឋានានុក្រម​ មិនត្រូវប្រេីប្រាស់កម្លាំងនិងច្បាប់សឹកស្អីនោះទេ​ ព្រោះទង្វេីបែបនេះបង្កេីនអរិភាពនឹងគ្នាកាន់តែខ្លាំងក្លាថែមទៀត!! ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×