Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងរដូវភ្ជុំបិណ្ឌវត្តចំនួន៣៧៩ វត្តពលរដ្ឋជិតឆ្ងាយយកចង្ហាន់មកប្រគេនព្រះសង្ឃមិនមានវត្តណាមួយអត្តខាត់នោះទេ

ខេត្តកំពង់ចាម: ក្នុងរដូវបិណ្ឌភ្ជុំបិណ្ឌនៅតាមទីវត្តអារាមតាមក្រុង-ស្រុកទាំង១០ ពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយបាននាំគ្នាយកចង្ហាន់មកប្រគេនព្រះសង្ឃតាមពីវត្តអារាមចំនួន៣៧៩ វត្ត។គឺមានបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីខ្លះអញ្ជើញមកស្រុកកំណើតដើម្បីធ្វើបុណ្យដាក់ទាន គឺមានសកម្មភាពផលផុសគឺជាង៩០% ដែលកាន់ព្រះពុទ្ធសាសនា
ដោយបានតពីជីដូនជីតារហូតមកដល់សព្វថ្ងៃហើយរដ្ឋធម្មនុញ្ញក៏បានចែងព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋទៀតផង។

លោករ៉េត សារ៉ាត ប្រធានមន្ទីរធម្មការនិងសាសនាខេត្តមានប្រសាសន៍ឲ្យដឹងនាល្ងាចថ្ងៃទី២២កញ្ញា ឆ្នាំ២០២៥ថា:
ដោយមានការណែនាំពីរដ្ឋបាលខេត្តឱ្យតាមទីវត្តអារាមព្រមទាំងអាស្រមទាំងអស់នៅក្នុងខេត្តកំពង់ចាម ត្រូវរៀបចំតុបតែងនិងសំអាតបរិស្ថានទីធ្លាឲ្យបានស្អាតសម្រាប់ទទួលបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តនិងអ្នកនៅតំបន់ឆ្ងាយយកចង្ហាន់មកប្រគេនព្រះសង្ឃក្នុងរដូវភ្ជុំបិណ្ឌ ធ្វើយ៉ាងណាហើយអ្នកដែលបានអញ្ជើញមកវត្តមានចិត្តជ្រះថ្លាសប្បាយរីករាយនិងទទួលផលបុណ្យរៀងៗខ្លួន។ដោយវត្តនៅទីប្រជុំជនមានពុទ្ធបរិស័ទមកច្រើនចំណែកវត្តនៅជនបទវិញមិនសូវមានប៉ុន្មាននោះទេ។

ប្រធានមន្ទីរធម្មការខេត្តមានប្រសាសន៍បន្តថា ចាប់តាំងពីក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ បន្តរហូតមកដល់សព្វថ្ងៃនេះវត្តអារាមត្រូវបានសាងសង់ជាបន្តបន្ទាប់មានចំនួន៣៧៩វត្ត
ក្នុងនោះគណៈធម្មយុទ្ធមានមានចំនួន១២ វត្តនិងអាស្រមចំនួន១៥ កន្លែង ហើយព្រះសង្ឃសរុបមានចំនួន៦០៣១ អង្គ ដែលកំពុងតែប្រតិបត្តិតាមឱវាទព្រះពុទ្ធជាម្ចាស់នៃយើង។ តាមការសង្កេតដោយផ្ទាល់ចាប់តាំងពីវេនដាក់បិណ្ឌទីមួយរហូតដល់ថ្ងៃភ្ជុំបិណ្ឌធំទី២២កញ្ញា ឆ្នាំ ២០២៥ តាមវត្តអារាមនៅទីប្រជុំជនគឺមានមនុស្សមកច្រើនចំណែកនៅតំបន់ជនបទដាច់ស្រយាលវិញមិនសូវមានប៉ុន្មាននោះទេ តែមិនខ្វះចង្ហាន់សម្រាប់ព្រះសង្ឃឆាន់ឡើយ។
ទោះបីប្រទេសជាតិកម្ពុជាស្ថិតនៅក្នុងកាលៈទេសៈដែលកំពុងតែមានភាពតានតឹងជាមួយនឹងប្រទេសថៃយ៉ាងណាក៏ដោយ តែនៅតាមវត្តអារាមគឺមានពលរដ្ឋអញ្ជើញមកវត្តយកចង្ហាន់មកប្រគេនព្រះសង្ឃ ជាធម្មតាជាមួយនោះបងប្អូនព្រមទាំងថ្នាក់ដឹកនាំខេត្តក៏បានបួងសួងដល់វត្ថុស័ក្តសិទ្ធក្នុងលោកឲ្យជួយថែរក្សាកម្ពុជា មានសុខសន្តិភាពយូរអង្វែងនិងដួងវិញ្ញាណក្ខន្ធវីរៈយុទ្ធកងទ័ពជួបមុខដែលបានពលីជីវិតដើម្បីប្រទេសជាតិ សូមឱ្យបានទៅកាន់សុគតិភព ជាមួយនោះក៏បួងសួងទេវតាជួយធ្វើយ៉ាងណាឱ្យភាគីថៃឆាប់បានដោះលែងវីរៈយុទ្ធជនទាំង ១៨នាក់ត្រឡប់មកកាន់មាតុប្រទេសវិញ។

ប្រធានមន្ទីរធម្មការខេត្តបញ្ជាក់បន្ថែមថាចំពោះវត្តនៅជនបទឆ្ងាយដាច់ស្រយាលដែលខ្វះខាតចង្ហាន់សម្រាប់ព្រះសង្ឃក្នុងនោះត្រូវបានឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្ត បានប្រគេនអង្ករព្រមទាំងគ្រឿងឧបភោគបរិភោគអមដោយបច្ច័យមួយចំនួនផងដែរ។ចំណែករដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាវិញក៏បាននាំយកទេយ្យទានព្រមទាំងសម្ភារៈផ្សេងៗដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតីនិងលោកជំទាវ ប្រគេនដល់វត្តចំនួន១៨ នៅក្នុងខេត្តកំពង់ចាម ក្នុងរដូវដាក់បុណ្ឌ ដោយចិត្តជ្រះថ្លា៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×