កំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឲ្យដឹងថា លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ បានដឹកនាំកំលាំងនគរបាលចុះធ្វេីការស្រាវជ្រាវលេីករណីបង្កហឹង្សាដោយចេតនា ដែលបង្កឡេីងដោយជនល្មេីសពីនាក់ កាលពីថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ កញ្ញា ២០២៥ វេលាម៉ោង១៨និង១០នាទី នៅចំណុចលើផ្លូវលំស្ថិតក្នុងភូមិប្លុកបី ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រួចនាំគ្នាបក្ខពួកគេចខ្លួនបាត់ស្រមោល ។
ជនសង្ស័យពីរនាក់រួមមានឈ្មោះ ងី ចិក ភេទប្រុស អាយុប្រហែល៣០ឆ្នាំ រស់នៅភូមិប្លុកបី ឃុំកាត់ភ្លុក ស្រុកបសេដ្ឋនិងបក្ខពួកម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពជិះម៉ូតូ២គ្រឿងម៉ាកហុងដាC125 ដេញតាមពីក្រោយនិងបានកាក់ពីមុខម៉ូតូជនរងគ្រោះឈ្មោះ ហុឹម នឿន ភេទប្រុស អាយុ២៧ឆ្នាំ និងឈ្មោះ អិន ថុល ភេទប្រុស អាយុ៣៦ឆ្នាំ ជាបងថ្លៃ រួចបានចុះមកធ្វេីសកម្មភាពវាយលើជនរងគ្រោះឈ្មោះ ហុឹម នឿន ជាច្រើនដៃ បណ្តាលអោយរបួសបែកមុខជាំភ្នែកខាងឆ្វេងនិងកដាច់ហូរឈាមស្រោចខ្លួន ចំណែកជនរងគ្រោះ ឈ្មោះ អិន ថុល ត្រូវបានជនល្មេីសវាយជាច្រើនដៃនិងចាប់បោកបណ្តាលអោយរងរបួសធ្ងន់ធ្ងរត្រូវក្បាលនិងភ្នែករួចត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យលោកសង្ឃនៅឯរាជធានី ភ្នំពេញដេីម្បីព្យាបាលសង្រ្គោះ ។
តាមការបញ្ជាក់ពីលោកអធិការនគរបាលស្រុកបានអោយដឹងថានៅថ្ងៃទី២៣.០៩.២០២៥ កំលាំងផ្នែកព្រហ្មទណ្ឌស្រុកបានធ្វេីការសហការឃាត់ខ្លួនជនល្មេីសនឹងបក្ខពួករួមជាមួយម៉ូតូ១គ្រឿងម៉ាកLETពណ៌ស-ក្រហមផ្លាកលេខសម្គាល់កំពង់ស្ពឺ1Q-6779 មានឈ្មោះ ឆុំ កាណា ភេទប្រុស អាយុ៣២ឆ្នាំ ភូមិតានក ឃុំភក្តី ស្រុកបសេដ្ឋ និងឈ្មោះ ងី ចិក ភេទប្រុស អាយុ៣០ឆ្នាំ រួចបានបញ្ជូនមកកាន់អធិការដ្ឋានស្រុកនគរបាលស្រុកបសេដ្ឋ ដើម្បីសាកសួរនិងចំណាត់ការតាមនីតិវិធី ។
ជនសង្ស័យបានឆ្លេីយនិងទទួលស្គាល់ថា ក្រុមខ្លួននិងបក្ខពួកពិតជាបានធ្វេីសកម្មភាពវាយប្រហារទៅលេីជនរងគ្រោះទាំងពីនាក់ប្រាកដមែនមកពីមូលហេតុ ជនរងគ្រោះជិះម៉ូតូមេីលមុខពួកខ្លួន ឌឺ ១០០ ក៏កើតចេញជាហិង្សាស្ទុះទៅវៃតែម្ដងឱ្យរៀង មិនមែនជាករណីគំនុំអ្វីនោះទេ បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកបានធ្វេីការកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២រួមជាមួយវត្ថុតាងម៉ូតូទៅកាន់ការិយាល័យព្រហ្មទណ្ឌខេត្ដ ចាត់ការតាមផ្លូវច្បាប់៕រក្សាសិទ្ធដោយ៖សុទ្ធលី




