Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមសរសើរយុវតីនៅតំបន់ជនបទប្រឹងរៀនសូត្ររហូតប្រលងជាប់និទ្ទេសA

ខេត្តកំពង់ចាម: ពិតជាគួរឱ្យកោតសរសើរដោយយុវតីជាកូនកសិករជនបទម្នាក់ បានខិតខំរៀនសូត្រទន្ទេញមេរៀននិងធ្វើលំហាត់ ដោយប្រឹងតស៊ូមុនប្រឡងបាក់ឌុបមួយខែ។ខណៈពេលឪពុកជូនកូនមកប្រឡងអត់ងងុយយកកែបម៉ូតូធ្វើជាខ្នើយ សម្រាន្តលក់មួយភាំងដើម្បីយកកម្លាំង ហើយកូនស្រីវិញខំរៀនមើលគណិតវិទ្យានៅក្រោមម្លប់ឈើមាត់ទន្លេក្រុងកំពង់ចាម ដើម្បីត្រៀមចូលប្រលងថ្ងៃផ្ដាច់ព្រាត់ ទីបំផុតយុវតីនេះបានប្រឡងជាប់និទ្ទេសA ពិតជានឹកស្មានមិនដល់ និងមានបំណងចង់ទៅសិក្សានៅប្រទេសជប៉ុន។

យុវតីធីម មករា អាយុ១៧ឆ្នាំ មានទីលំនភភូមិអូរបុិ ឃុំជយោ ស្រុកចំការលើបានប្រាប់ឲ្យដឹងនារសៀលថ្ងៃទី២៣ កញ្ញា ឆ្នាំ២០២៥ថា: ចំពោះមណ្ឌលប្រឡងនៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ផ្នែកខាងត្បូងបន្ទប់ប្រឡងលេខ៣១ លេខតុ៧៧៤ ទោះបីឪពុកម្ដាយជាកសិករនាងគឺជាកូនបងគេក្នុងចំណោមបងប្អូន៤នាក់ បានប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រនៅថ្នាក់ទី១២ ដែលត្រៀមប្រលងបាក់ឌុប គឺពេលថ្ងៃរៀនគួរពេលយប់ធ្វើលំហាត់ហើយនិងក្រោកម៉ោង៤ទាបភ្លឺដើម្បីទន្ទេញមេរៀន។

យុវតីរូបនេះបានប្រាប់បន្តឲ្យដឹងទៀតថាពេលរៀននៅបឋមសិក្សាដល់ថ្នាក់វិទ្យាល័យប៊ុន រ៉ានី-ហ៊ុន សែន ស្ពឺ ចំពោះចំណាត់ថ្នាក់រាល់ខែគឺទទួលបានពិន្ទុគ្រាន់បើ ចំណែកប្អូនៗវិញក៏រៀនពូកែដូចជានាងដែរ។ក្តីសម័យពេលខាងមុខនឹងត្រូវប្រលងយកជំនាញផ្នែកIT ឬឌីហ្សាញនៅសាកលវិទ្យាល័យរាជធានីភ្នំពេញ។ បើមានឱកាសគឺចង់បន្តសិក្សានៅប្រទេសជប៉ុនបន្ថែមទៀតបើតាមលទ្ធភាពអាចទៅរួច។

គួររំលឹកថា:ក្រឡេកមើលពីទឹកចិត្តរបស់ឪពុកមានគុណទំហំធំធេងណាស់មិនអាចកាត់ថ្លៃបាន ទោះបីងងុយយ៉ាងណាក៏សុខចិត្តអង្គុយឈ្ងោកយកក្បាលដាក់លើកែបម៉ូតូ ហើយសម្រានលក់បន្តិចក្រោយពិសារអាហារថ្ងៃត្រង់រួច ស្របពេលខ្យល់ជំនោរបក់មករៀងត្រជាក់ផង។ចំណែកកូនស្រីបានអង្គុយក្បែរក្រោមម្លប់ឈើសួនច្បារមាត់ទន្លេក្រុងកំពង់ចាម នៅវេលាម៉ោងជាង១២ថ្ងៃត្រង់ទី២៩សីហាឆ្នាំ២០២៥ ដោយបំប៉នមើលមេរៀនគណិតវិទ្យា ត្រៀមនិងចូលប្រលងនាថ្ងៃបង្ហើយនៅមណ្ឌលវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម។ ទោះជាយ៉ាងណាមេឃរាងខ្មៅកល់នឹងរកភ្លៀងទៀតផង។

យុវតីឈ្មោះធីម មករា អាយុ១៧ឆ្នាំរស់នៅភូមិអូរបុិ ឃុំជយោ ស្រុកចំការលើរៀននៅវិទ្យាល័យប៊ុន រ៉ានី-ហ៊ុន សែនស្ពឺបានរៀបរាប់ឲ្យដឹងថា: មុនពេលប្រឡងក្នុងគ្រាដែលកំពុងសិក្សានៅស្រុកកំណើតរបស់ខ្លួនពេលដែលចេញពីផ្ទះមកកាន់សាលារៀនគឺមានមិត្តភក្កិស្រីរៀនជាមួយគ្នាបានឌុបពីផ្ទះទៅកាន់សាលា ហើយមានពេលខ្លះនាងក៏បានជិះម៉ូតូឌុបមិត្តម្ដងម្នាក់ ក្នុងស្មារតីសាមគ្គីភាពហើយតែងតែក្រើនរំលឹកមេរៀនដែលគ្រូបានបង្រៀននៅសាលា ដោយលើកយកចំណុចសំខាន់ៗ ដើម្បីត្រិះរិះពិចារណានិងខិតខំរៀនសូត្រតាមមុខវិជ្ជានីមួយៗ ដោយទទួលបានលទ្ធផលគ្រាន់បើគ្រប់មុខទាំងអស់គឺចំណាត់ថ្នាក់លេខ៦ ប្រចាំឆ្នាំ ហើយនាងគឺកូនបងគេក្នុងចំណោមបងប្អូនបួននាក់
ដែលមានឪពុកម្ដាយជាកសិករ។

យុវតីរូបនេះបានរៀបរាប់បន្តឱ្យដឹងទៀតថា មុនពេលប្រឡងមួយថ្ងៃត្រូវបានឪពុករបស់ខ្លួនឌុបតាមម៉ូតូមួយគ្រឿង ចេញពីស្រុកកំណើតដើម្បីមកប្រឡងបាក់ឌុបនៅមណ្ឌលវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ផ្នែកវិទ្យាសាស្ត្រ ចំពោះមុខវិជ្ជាដែលត្រូវប្រឡងក្នុងនោះរួមមាន÷ប្រវត្តិវិទ្យា ជីវៈវិទ្យា គីមីវិទ្យា ភាសាអង់គ្លេស អក្សរសាស្ត្រខ្មែរ រូបវិទ្យា
និងគណិតវិទ្យា ដែលត្រូវចូលប្រឡងនារសៀលថ្ងៃទី២៩សីហា។ ដោយសារពេលទំនេរម៉ោងនៅសល់រាងច្រើនបន្តិចត្រូវបានឪពុករបស់ខ្លួនឌុបតាមម៉ូតូមួយគ្រឿងមកអង្គុយក្រោមម្លប់ឈើសួនច្បារមាត់ទន្លេក្រុងកំពង់ចាម ក្នុងនោះគឺបានប្រឹងមើលដោយប្រើប្រាជ្ញាលើមុខវិជ្ជាគណិត ដែលនឹងត្រៀមចូលប្រឡង
រកគន្លឹះសំខាន់ៗ ដើម្បីឱ្យងាយឆាប់យល់។ចំពោះការរំពឹងលទ្ធផលប្រឡងនេះសង្ឃឹម៦០ទៅ៧០% ពេលប្រឡងជាប់នឹងត្រូវបន្តរៀនផ្នែកឧត្តមសិក្សាលើជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ(IT) ធ្វើយ៉ាងណាប្រឹងរៀនពេលចេញបម្រើការងារជួយសម្រាលបន្ទប់ក្រុមគ្រួសារដែលឪពុកម្ដាយជាកសិករខំប្រឹងថែរក្សាបីបាច់ឱ្យរៀនសូត្រតាំងពីតូចរហូតដល់វ័យ១៧ឆ្នាំ។

លោកលី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តមានប្រសាសន៍ឲ្យដឹងថាចំពោះការប្រឡងរយៈពេល២ថ្ងៃជាថ្ងៃទី ២៨-២៩សីហា ឆ្នាំ២០២៥ ដំណើរការប្រឡងតាមមណ្ឌលចំនួន១៥ នៅក្នុងខេត្តកំពង់ចាម បានដំណើរការទៅដោយរលូនក្នុងនោះមានសិស្ស មិនបានមកប្រឡងចំនួន១០៤នាក់។ក្រោយបញ្ចប់ការប្រឡងពីរថ្ងៃនេះ ក្នុងនាមរូបលោករំពឹងទុកថាសិស្សប្រឡងជាប់និងកើនលើសឆ្នាំ២០២៤។ចំពោះលទ្ធផលប្រឡងបាក់ឌុបក្នុងនោះសិស្សជាប់និទ្ទេសA:១៤១នាក់ B :៦០៧នាក់។ C :១៨២៥នាក់ D: ២៩០២នាក់ ។ E : ២២៧៥នាក់៕ ភ្នំប្រុសភ្នំស្រី

×