Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្នែកអវិជ្ជមាននៃសកម្មភាពអំពាវនាវឧបត្ថម្ភរបស់សមាគមខ្មែរក្រោម

បន្ទាប់ពីសហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) បានបើកសម្ពោធទីស្នាក់ការនៅទីក្រុង Washington DC សហរដ្ឋអាមេរិក កាលពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៥ ក្រុមដឹកនាំអង្គការនេះ មានភាពប៉ិនប្រសប់ដោយបន្តយកឱកាសជម្លោះព្រំដែនរវាងកម្ពុជា–ថៃ ដើម្បីអំពាវនាវឱ្យសមាជិកទូទាំងពិភពលោកចូលរួមឧបត្ថម្ភទឹកប្រាក់ គ្រឿងឧបភោគបរិភោគ និងឱសថឧបត្ថម្ភទាហានកម្ពុជាដែលរងរបួស បាត់បង់ជីវិត ជនជាតិខ្មែរដែលកំពុងជួបលំបាកនៅកម្ពុជា។ ដូច្នេះតើទឹកប្រាក់ដ៏ច្រើនដែល KKF បន្តកៀរគរប្រមូលបានក្នុងរយៈពេលកន្លង បានប្រើប្រាស់ចំទិសដៅឬទេ?

ដើម្បីសហគមន៍ឬដើម្បីទិសដៅកៀរគរប្រមូលថវិកា
ក្រុមដឹកនាំ KKF ដូចជា លោកសឺនហួរ ប្រធាន, លោក ប្រាក់សេរីវុធ ប្រធានប្រតិបត្តិ ព្រះតេជព្រះគុណ សឺនយ៉ឹងរតនា ប្រធានផ្នែកព័ត៌មាន តែងផ្សព្វផ្សាយថា ពួកគាត់កំពុងសកម្ម ខិតខំប្រឹងប្រែងក្នុងសកម្មភាពការពារសិទ្ធិ និងផលប្រយោជន៍របស់សហគមន៍ខ្មែរក្រោម ទាមទារសិទ្ធិស្វ័យសម្រេចជនជាតិជូនជនជាតិខ្មែរក្រោមនៅតំបន់ដីកម្ពុជាក្រោម; ទំនាក់ទំនងនិងចលនាអ្នកនយោបាយនៅប្រទេសនានា ដូចជា អាមេរិក អូស្រ្តាលី និងសហភាពអឺរ៉ុប ដើម្បីធ្វើអន្តរាគមន៍ ទាមទារយុត្តិធម៌ឱ្យខ្មែរក្រោម។ ប៉ុន្តែនៅមានចម្ងល់ជាច្រើនថា តើទង្វើទាំងនេះពិតជាមានគោលដៅសំខាន់របស់អង្គការនេះ ឬគ្រាន់តែជាល្បិចដើម្បីទាក់ទាញការឧបត្ថម្ភគាំទ្រ រួមវិភាគទានប្រាក់ពីសហគមន៍ខ្មែរក្រោម។
ដើម្បីយករូបភាព បើកទូលាយនូវសកម្មភាពរបស់អង្គការ ក្រុមដឹកនាំ KKF នាបច្ចុប្បន្ន បានម្ចាស់ការរៀបចំប្រមូលប្រាក់កាស សង់ទីស្នាក់ការ និងកសាងរូបសំណាក ឧកញ៉ា សឺនគុយ នៅ Washington D.C ដោយគ្មានការយល់ព្រមពីសមាជិកស្នូល។

ក្រុមនេះនៅទាំងចាត់មនុស្សឱ្យចូលរួម និងប្រើប្រាស់យន្តការ វេទិកាអន្តរជាតិ ដូចជាវេទិកាប្រចាំកានៃអង្គការសហប្រជាជាតិអំពីបញ្ហាជនជាតិដើម (UNPFII), យន្តការឯកទេសអំពីសិទ្ធិរបស់ជនជាតិដើម (EMRIP), កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងវេទិកាប្រជាជនអាស៊ាន (APF)… ដើម្បីផ្គួបបញ្ចូលនូវសកម្មភាពផ្សព្វផ្សាយ តស៊ូទាមទារសិទ្ធិជនជាតិដើម និងផលប្រយោជន៍ផ្សេងៗទៀតរបស់ជនជាតិខ្មែរក្រោម។
ប៉ុន្តែសកម្មភាពទាំងនេះចំណាយប្រាក់អស់រាប់រយពាន់ដុល្លារ ហាក់បីដូចជាគ្មាននាំមកនូវផលប្រយោជន៍អ្វីដល់សហគមន៍ខ្មែរក្រោមនោះទេ តែធាតុពិតគឺជាឱកាសដើម្បីក្រុមដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម បង្ហាញតួនាទីផ្ទាល់ខ្លួន យកកេរ្តិ៍ឈ្មោះ កៀរគរការឧបត្ថម្ភគាំទ្រ និងទទួលបានប្រភពផលចំណញប្រាក់កាសច្រើនសន្ធឹកសន្ធាប់។

ការជម្លោះព្រំដែនរវាងកម្ពុជា និងថៃបានបើកឱកាសឱ្យសហព័ន្ធខ្មែរកម្ពុជាក្រោម រកបានប្រាក់រាប់ម៉ឺនដុល្លារផ្តើមពីប្រភពឧបត្ថម្ភនានា។
ទន្ទឹមនឹងការចេញសេចក្តីប្រកាសថ្កោលទោសការឈ្លានពានរបស់ថៃមកលើកម្ពុជា សហព័ន្ធខ្មែរកម្ពុជាក្រោមបានប្រមូលផ្តុំសមាជិកទាំងអស់ ចលនាពុទ្ធបរិស័ទ ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោមជុំវិញពិភពលោក រៃអង្គាសថវិកា ក្រោមរូបភាពជាសាធារណៈគឺដើម្បីជំនួយដល់ទាហាន និងប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ដោយជម្លោះ។ សហព័ន្ធខ្មែរកម្ពុជាក្រោមបានប្រកាសថា បានកៀងគរថវិការាប់សិបពាន់ដុល្លារពីអ្នកគាំទ្រ សប្បុរសជន និងសមាជិកនៅប្រទេសនានា ដើម្បីជំនួយដល់ទាហាន និងប្រជាជនកម្ពុជា។

ថ្វីដ្បិតដូច្នេះក្តី រហូតមកដល់ពេលនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានផ្តល់ថវិកាតិចតួចប៉ុណ្ណោះដល់គណៈកម្មាធិការទទួលជំនួយជនរងគ្រោះដោយសារសង្រ្គាមនៅកម្ពុជា ដែលដឹកនាំដោយលោក តាំងសារ៉ាក់ ដើម្បីចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់ទាហានដែលរងរបួសក្នុងជម្លោះព្រំដែន។ លោក ម៉ៅ មុន្នី អនុប្រធានទី១ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានផ្តាំផ្ញើលោក តាំង សារ៉ាក់ និងសមាជិកគណៈកម្មាធិការទទួលជំនួយរៀបចំបង្វិលវីដេអូ ថតរូប និងបង្ហោះសកម្មភាពជំនួយជនរងគ្រោះក្នុងជម្លោះលើបណ្តាញសង្គម ដើម្បីលើកតម្កើងកេរ្តិ៍ឈ្មោះ និងបន្តអំពាវនាវរកថវិកាជាបន្តទៀត។
ប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងចោទសួរថា តើមេដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម លោក សឺនហួរ លោក ប្រាក់សេរីវុធ ព្រះតេជព្រះគុណ សឺនយ៉ឹងរតនា និងបក្សពួកដែលមានដើមកំណើតពីខេត្តព្រះត្រពាំង (ត្រាវិញ) កំពុងទាញយកផលប្រយោជន៍ពីបញ្ហាស្មុគស្មាញ ដូចជាជម្លោះព្រំដែនកម្ពុជា-ថៃ ឬ “ទាមទារសិទ្ធិស្វ័យសម្រេចជនជាតិ” ដើម្បីកៀងគរថវិកាដោយទ្រង់ទ្រាយធំជុំវិញពិភពលោកនោះ តើដើម្បីគោលបំណងអ្វី?
ទំនាក់ទំនងរវាងសហព័ន្ធខ្មែរកម្ពុជាក្រោម ជាមួយគណបក្សសង្គ្រោះជាតិ
ប្រភពព័ត៌មានមួយចំនួនប្រាប់ថា ទង្វើដែលសហព័ន្ធខ្មែរកម្ពុជាក្រោមជំរុញឧបត្ថម្ភប្រជាពលរដ្ឋកម្ពុជាដែលរងគ្រោះដោយសារជម្លោះយោធាជាមួយប្រទេសថៃ មិនមែនជាសកម្មភាពគាំទ្ររដ្ឋាភិបាលកម្ពុជាទេ ពីព្រោះអង្គការនេះមិនដែលមានគោលការណ៍ឧបត្ថម្ភរដ្ឋាភិបាលទេ ប៉ុន្តែគោលការណ៍ផ្ទាល់គឺចង់ផ្សារភ្ជាប់ជាមួយកម្លាំងនយោបាយប្រឆាំងនៅកម្ពុជា ដើម្បីផ្តួលរំលំរបបដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
មេដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម ដូចជាលោក សឺនហួ ប្រធាន, លោក ប្រាក់សេរីវុធ ប្រធានប្រតិបត្តិ មានទំនាក់ទំនងជិតស្និទ្ធជាមួយលោកស្រី មូរ សុខហួរ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ តាំងពីដើមរៀងមក។ លោក សម រង្ស៊ី ធ្លាប់បានសន្យាថានឹងចែកដីកម្ពុជាឱ្យសហព័ន្ធខ្មែរកម្ពុជាក្រោម បង្កើតតំបន់ស្វយ័តខ្មែរក្រោម នៅពេលដែលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត។ ទាំងលោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ បានផ្ញើលិខិតទៅកាន់លោក ប្រាក់សេរីវុធ និងលោក សឺន ហួរ ជាច្រើនដង ដើម្បីអបអរសាទរសមាគមក្នុងថ្ងៃគម្រប់ខួបរបស់សមាគម ហើយថ្មីៗនេះ លោកស្រី មូរ សុខហួរ បានផ្ញើលិខិតអបអរសាទរ សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងការសម្ពោធទីស្នាក់ការថ្មីនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក។

ទន្ទឹមនឹងនោះ លោក សម រង្ស៊ី កំពុងសហការជាមួយលោកស្រី មូរ សុខហួរ និងសមាជិកគណបក្សសង្គ្រោះជាតិ ដើម្បីធ្វើសកម្មភាពញុះញង់ និងបង្កអស្ថិរភាពនៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីបំផ្លិចបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការធានាសន្តិភាព។
យើងត្រូវក្រឡេកមើលការពិតប្រវត្តិសាស្រ្តវិញ សហព័ន្ធខ្មែរកម្ពុជាក្រោម មិនដែលតំណាងឱ្យសហគមន៍ខ្មែររីកចម្រើនលើពិភពលោក ហើយក៏លំបាកដើម្បីក្រុមដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោមអាចបង្កើតបាន “រដ្ឋខ្មែរក្រោម”។ ការសម្ពោធទីស្នាក់ការនៅសហរដ្ឋអាមេរិក ឬអង្គការទៅឧបត្ថម្ភជនរងគ្រោះនៃជម្លោះនៅកម្ពុជា ធាតុពិតគ្រាន់តែជាសកម្មភាពដើម្បីនាំមកនូវផលប្រយោជន៍ផ្ទាល់ខ្លួនដល់ក្រុមដឹកនាំសហព័ន្ធខ្មែរកម្ពុជាបច្ចុប្បន្នតែប៉ុណ្ណោះ៕ រក្សាសិទ្ធដោយ៖CEN

×