Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តប្រគេនទូកងខ្នាតវែងមួយគ្រឿងជូនព្រះចៅអធិការវត្តកោះជ្រូក

ខេត្តកំពង់ចាម: ដោយមើលឃើញព្រះចៅអធិការវត្តស្រឡាញ់ពិស័យកីឡាទូក.ង ត្រូវបានឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្ត បានប្រគេនទូកងខ្នាតវែងមួយគ្រឿងជូនវត្តកោះជ្រូក ដោយធ្វើឡើងនាព្រឹកថ្ងៃទី២៤ កញ្ញា ឆ្នាំ២០២៥ ស្ថិតនៅក្នុងបរិវេណវត្តដីដុះក្រុងកំពង់ចាម សម្រាប់យកទៅចូលរួមក្នុងកម្មវិធីបុណ្យទានធំៗ ។

ព្រះបុណ្ណសោភ័ណ ជី សំណាង ព្រះចៅអធិការវត្តកោះជ្រូក មានថេរៈដិការហើយដឹងថា: សព្វថ្ងៃនៅវត្តរបស់ព្រះអង្គគឺមានទូកងចំនួន៣គ្រឿង ជាប្រភេទទូកងខ្នាតអន្តរជាតិ ដែលមានទីតាំងស្ថិតនៅឃុំកោះសំរោង ស្រុកកំពង់សៀម ។ពេលមានរដូវបុណ្យទានម្ដងៗ តែងតែយកទូកងទៅចូលរួមប្រណាំងក្នុងកម្មវិធីបុណ្យផ្សេងៗនៅក្នុងខេត្តកំពង់ចាម មានជាហូរហែនិងទទួលបានចំណាត់ថ្នាក់ល្អទៀតផង។

ព្រះចៅអធិការវត្តកោះជ្រូក បានបន្តឲ្យដឹងទៀតថា ដោយមើលឃើញពីទឹកចិត្តរបស់ព្រះអង្គស្រឡាញ់វិស័យកីឡាទូកង ហើយត្រូវបានឯកឧត្តមអភិបាលខេត្តនិងឯកឧត្តមខ្លូត ផន
ប្រធានក្រុមប្រឹក្សាខេត្ត ព្រះចៅអធិការវត្តដីដុះក្រុងកំពង់ចាម ព្រមទាំងគណៈកម្មការអាចារ្យវត្តបានប្រគេនទូកងខ្នាតវែងមួយគ្រឿង ដែលមានចំណុះរហូតដល់៧៣នាក់ ប្រគេនមកវត្តកោះជ្រូក។ជាមួយនោះវត្តដីដុះនិងធ្វើទូកងថ្មីសន្លាងមួយគ្រឿងទៀត ដែលជាងហ្នឹងចាប់ផ្ដើមធ្វើឆាប់ៗ។ ជាក់ស្ដែងកាលពីវេនដាក់បិណ្ឌទី៧ នៅកោះសំរោង ព្រះអង្គបានសុំច្បាប់ការអនុញ្ញាតពីប្រធានមន្ទីរធម្មការខេត្តនិងរដ្ឋបាលខេត្តបានអនុញ្ញាតឱ្យមានកម្មវិធីប្រណាំងទូកងចំនួន៨គូស្មើនឹង១៦ទូក គ្រានោះគឺមានពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយបាននាំគ្នាឆ្លងសាឡាងពីត្រើយកំពង់ចាមនិងមួយផ្នែកពីត្បូងឃ្មុំ មកទស្សនាកំសាន្តសប្បាយលេងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌមានរហូតដល់រាប់ពាន់នាក់ឯណោះ។

ព្រះចៅអធិការវត្តកោះជ្រូក បានបញ្ជាក់ថាចំពោះទូកងដែលឯកឧត្តមអភិបាលខេត្តប្រគេនដល់វត្តកោះជ្រូកនិងត្រូវដាក់ឈ្មោះថ្មីថា”ពេជ្រធិបតីបារមីកោះសំរោង” រួមទាំងទូកនេះមួយគ្រឿងទៀតកើនដល់៤គ្រឿង នៅក្នុងវត្តរបស់ព្រះអង្គ ពេលណាមានបុណ្យទានខាងមុខព្រះអង្គនឹងជ្រើសរើសយកទូកណាមួយក្នុងចំណោមទាំងបួនគ្រឿងដើម្បីយកទៅប្រកួតប្រជែងជាមួយនឹងទូកងផ្សេងទៀត។ សូមបញ្ជាក់ថាវិធីប្រណាំងទូកងគឺមានប្រវត្តិតាំងពីយូរយារាប់រយឆ្នាំមកហើយ ដូច្នេះព្រះអង្គត្រូវតែរក្សាប្រពៃណីដូនតាឱ្យបានគង់វង្សយូរអង្វែងទៅអនាគត៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×