Thursday, October 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ដ​ស៊េរី​ទំនើប​ Jeep ពាក់​ផ្លាក​លេខ​ កម្ពុជា​ RATHA.76 ត្រូវ​បាន​អគ្គិភ័យ​ឆាប​ឆេះ​អស់​ទាំង​សស្រុង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បុកគ្នាជាមួយរថយន្តPruis និង ម៉ូតូ

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង រថយន្ត Jeep បុកគ្នាជាមួយរថយន្ត Prius និង ម៉ូតូ ដោយ Jeep បើកពី លិចទៅកើត ឯ Pruis និង ម៉ូតូ បើកពីជើងទៅត្បូង នៅម្តុំទីតាំងស្តុប North Bridge ផ្លូវ២០០៤ បណ្តាលឲ្យរថយន្តJeepឆេះអស់​ទាំង​សស្រុង។

រថយន្ដ​ស៊េរី​ទំនើប​ Jeep ពាក់​ផ្លាក​លេខ​ កម្ពុជា​ RATHA.76 ត្រូវ​បាន​អគ្គិភ័យ​ឆាប​ឆេះ​អស់​ទាំង​ស្រុក​ បន្ទាប់​ពី​បេីក​បុក​ជាមួយ​រថយន្ដ​ TOYOTA Prius ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 2VE-3962 រួច​បន្ត​ទៅ​បុក​ម៉ូតូ​ HONDA VARIO ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 1KM-7137 បណ្ដាលឲ្យ​រងការ​ខូចខាត​ រួច​រថយន្ដ​ក៏មាន​ការ​ឆ្លង​ចរន្ត​អគ្គិសនី​បង្ក​ចេញ​ជា​អណ្ដាត​ភ្លើង​ឆាប​ឆេះ​យ៉ាង​សន្ធោសន្ធៅ​។ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​២:៣០នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​២៥​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ណតប្រ៊ីត​ សង្កាត់​អូរបែកក្អម​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​។

ក្រោយ​ពេល​កេីត​ហេតុ​ភាគី​ខាង​រថយន្ដ​Jeep បាន​ធ្វេី​ការ​ចរចាដោះស្រាយនិង​ភាគី​រថយន្ដ​ TOYOTA Prius រួមជាមួយ​ភាគី​ម៉ូតូ​ ដេីម្បី​​បញ្ចប់​រឿង​នៅ​ហ្នឹង​កន្លែង​ ចំណែក​ឯ​រថយន្ដ​ Jeep សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ជា​បណ្ដោះអាសន្ន​៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×