Friday, September 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ធ្វើការតវ៉ា និងសម្តែងការព្រួយបារម្ភជាខ្លាំងចំពោះករណីព័ត៌មាន “ប្រជាពលរដ្ឋខ្មែរកំពុងតែ «ឈ្លានពាន» ទឹកដីថៃ នៅទីតាំងចំនួន ១៧ ស្ថិតនៅតាមបណ្តោយព្រំដែន ពីខេត្តពោធិ៍សាត់ដល់ខេត្តកោះកុង”

ភ្នំពេញ ៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចេញសេចក្តីប្រកាសព័ត៌មាន ដោយធ្វើការតវ៉ា និងសម្តែងការព្រួយបារម្ភជាខ្លាំងចំពោះ សេចក្តីរាយការណ៍ថ្មីៗនេះ នៅលើគេហទំព័រផ្លូវការនានារបស់ប្រទេសថៃ ជាពិសេសគេហទំព័ររបស់ ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងទីបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត ព្រមទាំងកាសែត The Nation Thailand ដែលហាក់ដូចបង្ហាញថា ប្រជាពលរដ្ឋខ្មែរកំពុងតែ “ឈ្លានពាន» ទឹកដីថៃ នៅទីតាំង ចំនួន ១៧ ស្ថិតនៅតាមបណ្តោយព្រំដែន ពីខេត្តពោធិ៍សាត់ដល់ខេត្តកោះកុង រួមទាំងតំបន់ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា ដែលស្ថិតនៅទល់មុខនឹងស្រុកមឿង ខេត្តត្រាត នៃប្រទេសថៃ។

បើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ២០២៥នេះ​ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមធ្វើការតវ៉ា និងសម្ដែងការព្រួយបារម្ភជាខ្លាំងចំពោះ សេចក្តីរាយការណ៍ថ្មីៗនេះ នៅលើគេហទំព័រផ្លូវការនានារបស់ប្រទេសថៃ ជាពិសេសគេហទំព័ររបស់ ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងទីបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត ព្រមទាំង កាសែត The Nation Thailand ដែលហាក់ដូចបង្ហាញថា ប្រជាពលរដ្ឋខ្មែរកំពុងតែ «ឈ្លានពាន» ទឹកដីថ នៅទីតាំងចំនួន ១៧ ស្ថិតនៅតាមបណ្ដោយព្រំដែន ពីខេត្តពោធិ៍សាត់ដល់ខេត្តកោះកុង រួមទាំងតំបន់ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា ដែលស្ថិតនៅទល់មុខនឹងស្រុកមឿង ខេត្តត្រាត នៃប្រទេសថៃ។

ពាក់ព័ន្ធករណីខាងលើនេះ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)ភាគីកម្ពុជា បានធ្វើ លិខិតតវ៉ាទៅកាន់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)ភាគីថៃ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ហើយ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមបញ្ជាក់ជូនសាធារណជនជាតិ និងអន្តរជាតិ ឱ្យបានជ្រាបដូចខាងក្រោម៖

១. ការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងទីបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត ខាងលើ គឺជាការគំរាមអនុវត្តដោយបង្ខំនូវការខណ្ឌសីមាលើដីជាក់ស្ដែងដោយឯកតោភាគី ដែល រំលោភលើខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០០ (MOU ២០០០) ជាពិសេស រំលោភលើសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ហើយអាចបំផ្លាញលទ្ធផលនិងកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក និងការចរចានាពេលបច្ចុប្បន្ន និងទៅអនាគតរបស់ JBC នៃភាគីទាំងពីរ។

២.សកម្មភាពឯកតោភាគីខាងលើ គឺជាការបង្កហេតុ ដែលអាចនាំឱ្យមានភាពតានតឹងកើនឡើងនៅតាម ព្រំដែន និងជាការបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥, លទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និង លទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ជាពិសេសបំពាន លើកំណត់ហេតុកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពគ្នាក្នុងការទប់ស្កាត់រាល់សកម្មភាពដែលធ្វើឱ្យខូច ដល់ការជឿទុកចិត្តគ្នាទៅវិញទៅមក បង្កឱ្យមានការយល់ច្រឡំ បង្កើនភាពតានតឹងនៅតាមព្រំដែន ឬស ពង្រីកវិសាលភាព និងទំហំនៃជម្លោះ។

៣.ការងារវាស់វែង និងខណ្ឌសីមាព្រំដែន គឺស្ថិតនៅក្រោមសមត្ថកិច្ចផ្ដាច់មុខរបស់ JBC នៃប្រទេសទាំងពីរ ដោយគ្មានយន្តការ ឬស្ថាប័នផ្សេងណាមួយមានសមត្ថកិច្ចលើកិច្ចការនេះឡើយ។ ក្នុងន័យនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសូមអំពាវនាវឱ្យភាគីថៃលើកយកបញ្ហាខាងលើនេះមក ដោះស្រាយតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដែលគ្រោងរៀបចំកិច្ចប្រជុំនាពេលដ៏ឆាប់ខាងមុខ។

ជាថ្មីម្ដងទៀត រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមបញ្ជាក់ឡើងវិញនូវការប្ដេជ្ញាចិត្តដ៏មុតមាំ និង ឥតងាករេ ក្នុងការដោះស្រាយការងារវាស់វែង និងខណ្ឌសីមាព្រំដែន ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពដោយភាគីទាំងពីរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×