Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារលិខិតសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ “ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព”

ភ្នំពេញ ៖ ក្នុងឱកាសដ៏មហោឡារិកនៃការប្រារព្ធទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៥នេះ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមជាមួយបងប្អូនជនរួមជាតិ ក៏ដូចជាប្រជាជាតិ ទាំងឡាយនៅលើពិភពលោក ដើម្បីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ “ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព» (Tourism and Sustainable Transformation) ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកញ្ញា ជារៀងរាល់ឆ្នាំ។

សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តទៀតថា ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងជនរួមជាតិកម្ពុជាទាំងមូល ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវការអបអរសាទរ និងគាំទ្រយ៉ាងស្មោះស្ម័គ្រចំពោះការរៀបចំទិវាទេសចរណ៍ ពិភពលោកដ៏មានសារៈសំខាន់នេះ។ ការប្រារព្ធទិវាដ៏មានអត្ថន័យនេះ បានសបញ្ជាក់អំពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់របស់អង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism) ក៏ដូចជាបណ្តាប្រទេស លើសកលលោក រដ្ឋជាសមាជិក អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍនានា ដោយបាននិងកំពុងផ្តោតលើ ការអភិវឌ្ឍវិស័យទេសចរណ៍ដោយឈរលើគោលការណ៍ចីរភាព ភាពធន់ និងបរិយាបន្ន។ ក្នុងន័យនេះ រដ្ឋជាសមាជិកទាមទារឱ្យមានអភិបាលកិច្ចល្អ ការដាក់ចេញផែនការយុទ្ធសាស្ត្រ និងការកំណត់អាទិភាព សកម្មភាពការងារច្បាស់លាស់ ជាមួយនឹងការតាមដានវាយតម្លៃការអនុវត្តជាប់ជាប្រចាំ ឱ្យស្របតាមគោលដៅ ចីរភាពរយៈពេលវែង។

ប្រធានបទឆ្នាំនេះ ពិតជាឆ្លើយតបទៅនឹងស្ថានការណ៍និងនិន្នាការទេសចរណ៍សកលលោក តំបន់ និងកម្ពុជា ដែលរាជរដ្ឋាភិបាលបន្តលើកកម្ពស់វិស័យទេសចរណ៍ ជាពិសេសការបន្តជំរុញការអភិវឌ្ឍទេសចរណ៍វប្បធម៌ និងធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ការជំរុញការបង្កើតប្រភេទទេសចរណ៍ថ្មីៗ៕ រ​ក្សាសិទ្ធដោយ៖សុទ្ធលី

×