Friday, September 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនសង្ស័យ០២នាក់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត យកម៉ូតូ១គ្រឿង ទៅស៊ីគ្រឿងអស់

ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១៦:១០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនសង្ស័យ០២នាក់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត(យកម៉ូតូ០១គ្រឿងម៉ាក Honda C125ស៊េរី2024) (តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ) ស្រាវជ្រាវឃាត់ខ្លួននៅចំណុចផ្ទះសំណាក់ ប៊ុន ឈន មានទីតាំងផ្ទះលេខ៣៧A ផ្លូវលេខ២៦១ ក្រុមទី១២ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចមុខផ្ទះសំណាក់ ហេង ហេង ភូមិកណ្ដឹង ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១៧:១២នាទី ។

ជនសង្ស័យ:១-ឈ្មោះ ថុល រក្សា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នករត់តុ ស្នាក់នៅភូមិព្រៃតុំ ក្រុងកំពត ។ (ជាជនដៃដល់) ។២-ឈ្មោះ ឃឿន លីន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះភូមិរលាំងគ្រើល ឃុំរលាំងគ្រើល ស្រុកបាទី ខេត្តតាកែវ ។ (ជាអ្នកសមគំនិត) ។

ជនរងគ្រោះ:ឈ្មោះ រិន សង់ហៀង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក ស្នាក់នៅផ្ទះភូមិម្កាក់ ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ។

វត្ថុតាងចាប់យកមាន៖ ម៉ូតូ០១គ្រឿងម៉ាក Honda C125ស៊េរី2024 ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KX-2732 ដែលមានលេខតួនិងលេខម៉ាស៊ីន: 9675 (ស៊ីគ្រឿងអស់ អាវ, បូមមុខក្រោយ, បំពង់ស៊ីមាំង, កាងក្រោយនិងកុងទ័រ) (ជារបស់ជនរងគ្រោះដែលជនសង្ស័យឈ្មោះ ថុល រក្សា ខ្ចីយកគេចខ្លួននៅថ្ងៃកើតហេតុ ។

បច្ចុប្បន្ន៖ កម្លាំងផ្នែកជំនាញ កំពុងសាកសួរតាមនីតិវិធី និងរៀបចំបែបបទប្រគល់ជនសង្ស័យទាំង០២នាក់និងវត្ថុតាងទៅឲ្យអធិការដ្ឋាននគរបាលស្រុកបាទី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីអនុវត្តនីតិវិធីបន្ត ៕ រ​ក្សាសិទ្ធដោយ៖សុទ្ធលី

×