Friday, September 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ ៖ ស្ថានភាពជំនន់ទឹកភ្លៀងបណ្តាលឱ្យជន់លិចកំណាត់ផ្លូវខេត្តលេខ៣៧៦៨ ចំណុចផ្លូវបំបែកស្រុកលំផាត់ ទៅស្រុកបរកែវ ខេត្តរតនគិរី ទឹកនៅបន្តលិច ហើយស្ថានភាពចរាចរណ៍នៅបន្តបិទ

ភ្នំពេញ ៖ លោកផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន​ បានថ្លែងថា នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ស្ថានភាពជំនន់ទឹកភ្លៀងបណ្តាលឱ្យជន់លិចកំណាត់ផ្លូវខេត្តលេខ៣៧៦៨ ចំណុចផ្លូវបំបែកស្រុកលំផាត់ ទៅស្រុកបរកែវ ខេត្តរតនគិរី ទឹកនៅបន្តលិច ហើយស្ថានភាពចរាចរណ៍នៅបន្តបិទ(ដូចសេចក្តីប្រកាសជូនដំណឹង) ដើម្បីរក្សាផ្លូវថ្នល់ ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើផ្លូវខេត្តលេខ 3768 ផ្លូវបំបែក ពីស្រុកលំផាត់ ទៅស្រុកបរកវ ខេត្តរតនគិរី។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី សូមជម្រាបជូនដំណឹងដល់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី និង សាធារណៈជនបងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទមេត្តាជ្រាបថា៖ ដោយសារស្ថានភាពអាកាសធាតុរដូវវស្សានេះមានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ ធ្វើឱ្យ ផ្លូវថ្នល់ ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធ្ងន់ ទឹកជន់លិចផ្លូវដោយកន្លែងពិបាកធ្វើ ចរាចរណ៍ អាស្រ័យហេតុនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី សូមធ្វើការបិទចរាចរណ៍ ទាំងស្រុង ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ(លើសពី15តោន) លើកំណាត់ផ្លូវខេត្តលេខ 3768 រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីថែរក្សា ផ្លូវថ្នល់ ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើ ចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព។

ក្រោយពីទទួលបានសេចក្តីជូនដំណឹងនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី សង្ឃឹម យ៉ាងមុតមាំថា សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នឹងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ដោយស្មារតីយោគយល់ និងសហការជាមួយយើងខ្ញុំ ដោយឈរលើស្មារតីទទួលខុសត្រូវ ដើម្បីរួមចំណែកថែរក្សា ផ្លូវថ្នល់ ស្ពាន ប្រើប្រាស់បានយូរអង្វែង៕ រក្សាសិទ្ធដោយ : សុទ្ធលី

×