Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលីសអូស្រ្តាលីចាប់ជនសង្ស័យម្នាក់ដែលរៀបចំគំរោងវាយប្រហារភេវរកម្ម ក្នុងការអបអរចូលឆ្នាំថ្មី

spot_img

ប៉ូលីសអូស្រ្តាលីបានចាប់បុរសម្នាក់ ដែលពួកគេបានចោទប្រកាន់ថា បានរៀបចំគំរោងវាយប្រហារភេវរកម្មក្នុង កំឡុងការអប់អរការ ចូលឆ្នាំថ្មី នៅទីក្រុងមេលបូន។ នេះបើតាមការចេញផ្សាយរបស់សារព៌តមាន BBC នៅព្រឹកថ្ងៃអង្គារ ទី ២៨នេះ។

អាជ្ញាធរអូស្រ្តាលីបញ្ជាក់ថា ជនសង្ស័យដែលត្រូវចាប់ខ្លួននោះមានអាយុ ២០ឆ្នាំ ហើយជននោះត្រូវចោទប្រកាន់ពីបទភេវរកម្ម ដែល អាចទទួលទោសប្រហារជីវិត។

ប៉ូលីសនិយាយថា ជនសង្ស័យមានគំរោងបាញ់ប្រហារលើមនុស្ស ដោយប្រើប្រាសកាំភ្លើងស្វ័យប្រវត្តិ នៅតំបន់ Federation Square ដែលស្ថិតនៅកណ្តាលទីក្រុងមេលបូន។

ជនសង្ស័យមិនទាន់បានទទួលកាំភ្លើងស្វ័យប្រវត្តិនៅឡើយទេ មុនពេលគាត់ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរ។

កាលពីឆ្នាំមុន មានមនុស្សប្រមាណ ៥០០.០០០ នាក់បានចូលរួមអបអរការចូលឆ្នាំថ្មី កណ្តាលទីក្រុងមេលបូន។

ប៉ូលីសបញ្ជាក់ថា ជនសង្ស័យដែលបានកើតក្នុងប្រទេសអូស្រ្តាលី និងមានឪពុកម្តាយជាជនជាតិសុម៉ាលី ត្រូវបានប៉ូលីសតាមដានចាប់តាំងពីខែមករាមកម្លេះ ហើយសារតែពាក់ព័ន្ធនឹងក្រុមភេវរករ។

ជនសង្ស័យទទួលបានការអប់រំតាមអនឡាយ ក្នុងការធ្វើការវាយប្រហារភេវរកម្ម ពីក្រុមអាល់កៃដា និងគឺជាអ្នកគាំទ្រក្រុមរដ្ឋអ៊ីស្លាម (IS)៕ សុភ័ក្ត្រ

 

spot_img
×