Friday, September 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងគយចល័តរកឃើញម៉ូតូអត់ពន្ធនាំចូលជាង១៥០គ្រឿង ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងលក់ម៉ូតូគេចពន្ធចំនួន៩កន្លែង នៅស្រុកមេមត់

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងគយចល័ត ដែលដឹកនាំផ្ទាល់ដោយលោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស ដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយសមត្ថកិច្ចចម្រុះ ដោយមានការសម្របសម្រួលពីលោក ងិន ពេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ និងចុះដឹកនាំផ្ទាល់ដោយព្រះរាជអាជ្ញារងពីររូប បានធ្វើការចុះបង្ក្រាបទីតាំង លក់ម៉ូតូគេចពន្ធ ចំនួន៩កន្លែង នៅក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរកឃើញម៉ូតូគ្មានពន្ធនាំចូល ចំនួន១៥១គ្រឿង និងបានចាប់ឃាត់យកមកអនុវត្តតាមនីតិវិធីច្បាប់។

មុននឹងឈានទៅដល់ការព័ទ្ធ ចាប់នៅទីតាំងលក់ម៉ូតូខាងលើ អង្គភាពគយបានធ្វើការស្រាវជ្រាវតាមរយ:ចាប់ឃាត់រថយន្តរបស់ ក្រុមហ៊ុន វីរៈប៊ុនថាំ ដែលបានលួចដឹកម៉ូតូគេចពន្ធចេញពីទីតាំងលក់ម៉ូតូខាងលើ យកទៅរាជធានីភ្នំពេញ ហើយកម្លាំងគយបង្ក្រាបបានកន្លងមក។
ទន្ទឹមនឹងនេះក៏មានការលួចដឹកម៉ូតូគេចពន្ធ តាមរយៈរថយន្តដឹកអ្នកដំណើរ ហើយត្រូវបានមន្ត្រីគយចាប់ឃាត់ និងសួរទៅអ្នកបើកបរ បានឆ្លើយសារភាពថា ខ្លួនបានដឹកចេញពីទីតាំងលក់ម៉ូតូខាងលើ៕ រ​ក្សាសិទ្ធដោយ៖សុទ្ធលី

×