Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខទូតចិន ប្រកាសថា ចិនគាំទ្រភាគីកម្ពុជាយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ នឹងតែងតែជាដៃគូដែលអាចទុកចិត្តបានក្នុងការអភិវឌ្ឍន៍សម្រាប់កម្ពុជា

ភ្នំពេញ ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ភាគីចិនគាំទ្រភាគីកម្ពុជាយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ នឹងតែងតែជាដៃគូដែលអាចទុកចិត្តបានក្នុងការអភិវឌ្ឍន៍សម្រាប់កម្ពុជា ចូលរួមជាកម្លាំងជាមួយមិត្តភក្តិកម្ពុជា ដើម្បីសម្រេចបាននូវការស្ដារភាពរស់រវើកសារជាថ្មីនៃប្រជាជាតិចិននិងខ្មែរដ៏មហិមា។ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានថ្លែងនាល្ងាចថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងពិធីជប់លៀងអបអរសាទរខួប៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ក្រោយអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកអគ្គរដ្ឋទូតចិន បានថ្លែងបន្តទៀតថា ការបើកដំណើរការនូវអាកាសយានដ្ឋានអន្តរជាតិតេជោ គឺបង្ហាញពីការអភិវឌ្ឍន៍ដ៏ខ្លាំងក្លារបស់កម្ពុជា ដែលបង្ហាញថា ប្រជាជាតិខ្មែរបានត្រៀមខ្លួនរួចជាស្រេច ឆ្ពោះទៅរកគោលដៅក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ យើងមានទំនុកចិត្តសម្រាប់កម្ពុជា និងកិច្ចសហប្រតិបត្តិការរវាងចិនកម្ពុជា នាពេលអនាគត៕ រ​ក្សាសិទ្ធដោយ៖សុទ្ធលី

×