Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងប៉ុស្ដិ៍នគរបាលចោមចៅ៣ ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទតាមផ្លូវសាធារណៈ

ភ្នំពេញ ៖នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងប៉ុស្ដិ៍នគរបាលចោមចៅ៣ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទតាមផ្លូវសាធារណៈ ខណៈកម្លាំងល្បាតដល់ចំំណុចបុរីញូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះ ប៊ូ វណ្ណៈ ភេទប្រុស ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ប្រព្រឹត្តល្មើសឆក់ទូរស័ព្ទដៃពីជនជាតិចិន កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕ រ​ក្សាសិទ្ធដោយ៖សុទ្ធលី

×