Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកស៊ីម៉ាក់ បង្ហាញរូបភាពរណ្តៅគ្រាប់បែកទម្លាក់ពីយន្តហោះ និងគ្រាប់ផ្លោង ដែលជាកំណត់ត្រាជាក់ស្តែង និងជាចំណែកតូចមួយនៃមរតកក្នុងសង្គ្រាម៥ថ្ងៃ

ភ្នំពេញ ៖ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបង្ហាញរូបភាពរណ្តៅគ្រាប់បែកទម្លាក់ពីយន្តហោះ និងគ្រាប់ផ្លោង ដែលជាកំណត់ត្រាជាក់ស្តែង និងជាចំណែកតូចមួយនៃមរតកក្នុងសង្គ្រាម៥ថ្ងៃ ២៤-២៨ កក្កដា ២០២៥ ដោយបានត្រួតពិនិត្យសំណាកភស្តុតាងនិងកំណត់ចំនុចទីតាំងច្បាស់លាស់ព្រមទាំងមានដៃគូអន្តរជាតិមួយចំនួនចូលរួមជាមួយអ្នកជំនាញបច្ចេកទេសអង្គភាពCMACផងដែរ។

ឯកឧត្តម បញ្ជាក់ថា មិនមែនជារណ្តៅគ្រាប់ ឬក៏គ្រាប់បែកកេីតចេញពីកាឡៃនៃការទម្លាក់គ្រាប់បែកសម័យឆ្នាំ១៩៧០-១៩៧៣ ដូចការចោទប្រកាន់លាបពណ៌របស់ភាគីម្ខាងទៀតនោះទេ។ កម្ពុជា បាននិងកំពុងបង្ហាញរឿងរ៉ាវ និងទិដ្ឋភាពពិតជាក់ស្តែង ប្រកបដោយតម្លាភាព និងមិនត្រូវការក្រឡៃលាបពណ៌អ្វីនោះទេ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×