Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះអង្គម្ចាស់​មួយអង្គ​របស់​ប្រទេស​អង់គ្លេស ភ្ជាប់ពាក្យ​ជាមួយនឹង​អ្នក​សំដែង​អា​មេ​រិច​

spot_img

​គ្រួសារ​រាជ្យ​វង្ស​អង់គ្លេស បាន​បញ្ជាក់​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា ព្រះអង្គម្ចាស់ ហា​រី (Harry) បាន​ភ្ជាប់ពាក្យ​រួចរាល់​ហើយ​ជាមួយនឹង​មិត្តស្រី​របស់​ព្រះអង្គ​ឈ្មោះ Meghan Markle កាលពីដើម​ខែ​នេះ​នៅក្នុង​ទីក្រុង​ឡុង​។ កញ្ញា Meghan Markle គឺជា​អ្នក​សំដែង ជនជាតិ​អា​មេ​រិច​។​

​បើ​តាម​សេចក្តីប្រកាស​បានឲ្យដឹងថា អ្នក​ទាំង​ពីរ​នឹង​ត្រូវ​ចូល​រោងការ​នៅ​ឆ្នាក្រោយ ចំនែក​ព៌តមាន​លំអិត​នៃ​ការ​រៀប​អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំង​ពីរ​នឹង​ត្រូវ​ប្រកាស​ពេល​ក្រោយ​។​

​ព្រះអង្គម្ចាស់​ហារី បាន​និយាយថា គាត់​បាន​សុំ​សិល្បៈការី​អា​មេ​រិច ដើម្បី​រៀបការ ក្រោយពេល​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​អស់​រយៈពេល​មួយ​ឆ្នាំ ហើយ​នាង​ទទួល​យក​សំណើរ​នោះ​ដោយ​សេចក្តី​រីករាយ​។​

​នៅក្នុង​សេចក្តីប្រកាស ព្រះអង្គម្ចាស់ Charles ដែល​ជា​បិតា​របស់​ព្រះអង្គម្ចាស់ Harry បាន​និយាយថា ព្រះអង្គ​មាន​សេចក្តី​រីករាយ​យ៉ាងខ្លាំង​ក្នុង​ការប្រកាស​ពី​ព៌តមាន​របស់បុត្រា​ព្រះអង្គ​។​

Meghan Markle ដែល​ធ្លាប់​ចូលរួម​សំដែង​ជាច្រើន​រឿង​នៅ​អា​មេ​រិច កើត​នៅ​ថ្ងៃទី ៤ ខែ​សីហា ឆ្នាំ ១៩៨១ និង​បាន​ធំធាត់​នៅ​ទីក្រុង Los Angeles ប៉ុន្តែ​នាង​សព្វថ្ងៃ​រស់នៅ Toronto៕ សុភ័ក្ត្រ​

Mandatory Credit: Photo by Tim Rooke/REX/Shutterstock (9080216dp)
Meghan Markle and Prince Harry
Invictus Games, Toronto, Canada – 25 Sep 2017

 

 

spot_img
×