ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៥៥(ចំណុចអន្ទង់អាំង)PK141+300 ដែលរងការបាក់ច្រោះដីធ្លាក់ភក់ ដើមឈើ និងថ្មលើតួផ្លូវ រហូតដល់កាត់ផ្តាច់ចរាចរណ៍រយៈពេលខ្លី រំខានដល់ការធ្វើដណើរបងប្អូនប្រជាពលរដ្ឋនោះ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ចរាចរណ៍ចំពោះមធ្យោបាយគ្រប់ប្រភេទបានដំណើរការឡើងវិញហើយ។
ក្រុមការងារជំនាញផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ និងអង្គភាពពាក់ព័ន្ធក្នុងខេត្ត បានចុះទៅដល់កន្លែងនោះភ្លាមៗ ដើម្បីអន្តរាគមន៍បើកផ្លូវ ធានាការតភ្ជាប់ឡើងវិញ សម្រួលដល់ការធ្វើដំណើរពលរដ្ឋ។
ក្រុមការនៅបន្តទាំងភ្លៀងធ្លាក់ជោគជាំ ដើម្បីកាយភក់ ដើមឈើ ដី ថ្ម កម្ទេចកំទី ចេញពីផ្លូវ កាយមុខទឹក ដោយធ្វើយ៉ាងណាឲ្យទីតាំងនោះវិលមករកស្ថានភាពដូចដើមវិញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី












