ភ្នំពេញ ៖ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក-CMAC នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានថ្លែងថា កន្លងមកមានអ្នកស្នេីសុំខ្ញុំឱ្យជួយបកស្រាយ ដោយចោទជាសំណួរថា”ធ្វេីយ៉ាងម៉េចបានដឹងថា គ្រាប់បែកទម្លាក់ពីយន្តហោះ ឬគ្រាប់បាញ់ផ្លោងពីសម័យសង្គ្រាមមុនៗ និងគ្រាប់បែកទម្លាក់ពីយន្តហោះឬគ្រាប់បាញ់ផ្លោងក្នុងសង្គ្រាមតាមព្រំដែនថ្មីៗនេះ!?”
ចម្លេីយខ្លី៖ បេីផ្អែកតាមលក្ខណៈបច្ចេកទេសមានចំនុចវិភាគសំណាកជាច្រេីនដែលខ្ញុំសុំមិនធ្វេីការបកស្រាយលំអិតក្នុងវាទិកានេះទេ និងសុំលេីកយកចំនុចសង្ខេបខ្លីមកបញ្ជាក់ជូនជ្រាបថា៖ គ្រាប់បែកទម្លាក់ពីយន្តហោះក្តី ឬគ្រាប់កាំភ្លេីងធំក្តី សុទ្ធតែមានលេខកូដសម្គាល់ខែឆ្នាំផលិត ឬប្រទេស/ក្រុមហ៊ុនផលិត បន្ថែមលេីសនេះសម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានពង្រឹងសមត្ថភាពអង្គភាពCMAC ក្នុងការធ្វេីការសិក្សាស្រាវជ្រាវព័ត៌មាននិងរៀបចំទិន្នន័យការទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមអតីតកាលបានយ៉ាងច្បាស់លាស់ ដោយមានកំណត់ត្រាព័ត៌មានពាក់ពន្ធ័ការទម្លាក់គ្រាប់បែកពីយន្តហោះ ដូចជាកាលបរិច្ឆេទ ប្រភេទយន្តហោះ និងចំនុចទីតាំងនៃការទម្លាក់គ្រាប់បែកទាំងនោះផងដែរ។
ឯកឧត្តម ហេង រតនា បានថ្លែងបន្តទៀតថា ប្រការដូចខាងលេីនេះជាលក្ខណៈបច្ចេកទេស គ្មានការយល់ច្រឡំគ្នារវាងគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសង្គ្រាមថ្មីៗនេះ ជាមួយគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសម័យសង្គ្រាមអតីតកាលឡេីយ!៕ រក្សាសិទ្ធដោយ៖សុទ្ធលី









