Tuesday, September 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រក​ឃេីញ​ហេីយ​ សព​បុរស​ដែល​ធ្លាក់​ពី​ម៉ូតូ​ទឹក​កាល​ពី​រសៀល​ថ្ងៃ​ទី​២៧​កញ្ញា​ នៅ​ម្ដុំ​ស្ពាន​ព្រះមុនីវង្ស​

ភ្នំពេញ ៖ រក​ឃេីញ​ហេីយ​ សព​បុរស​ដែល​ធ្លាក់​ពី​ម៉ូតូ​ទឹក​កាល​ពី​រសៀល​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ បាន​អណ្ដែត​ហេីយ​ត្រូវ​បាន​ប្រជា​នេសាទ​ប្រទះ​ឃេីញ​នៅ​ម្ដុំ​ស្ពាន​ព្រះមុនីវង្ស​(ស្ពាន​ច្បារអំពៅ​)​ ហេីយ​អូស​មក​ដល់​ក្រោយ​វត្ត​ចាក់​អង្រែ​ក្រោម​ដេីម្បី​ស្រង់​ឡេីង​មកលេី​ដេីម្បី​ប្រគល់​សាច់​ញាតិ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០២៥​ ស្ថិតក្រោយ​វត្ត​ចាក់​អង្រែ​ក្រោម​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ ។

ជន​រង​គ្រោះ​ឈ្មោះ ផល សុ​ផេង អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ បុរី​ប៉េង​ហួត បឹង​ស្នោ ។

​សូមរំលឹកថា មានករណី​បុរស​វ័យ​៤០​ឆ្នាំ​ម្នាក់ បាន​បើករថយន្ត​១​គ្រឿង និង​មាន​សណ្ដោង​ម៉ូតូ​ទឹក​ពី​ខាងក្រោយ​រថយន្ត បើក​មក​កំពង់ដ​រកោះ​ពេជ្រ​ចាស់ ក្នុង​គោលបំណង​យក​ម៉ូតូ​ទឹក​នោះ​មក​ជិះ​លេង​នៅ​ទន្លេបាសាក់ លុះ​ជិះ​បាន​បន្តិច មិនដឹង​មាន​មូលហេតុ​អ្វី​នោះ​ទេ ស្រាប់តែ​បុរស​រូប​នោះ​ធ្លាក់​ពីលើ​ម៉ូតូ​ទឹក ហែល​លើកដៃ​អោយ​គេ​ជួយ​បាន​បន្តិច​ក៏​លិច​បាត់​អស់​ច្រើន​ម៉ោង ហើយ​ម៉ូតូ​ទឹក​រសាត់​ទៅ​ដល់​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ។ ចំណែក​បុរស​រង​គ្រោះ ត្រូវ​បាន​គេ​សង្ស័យ​ថា អាច​ហូរ​ទៅ​ដល់​ក្រុង​តា​ខ្មៅ ដោយសារ​ទឹក​ហូរ​ខ្លាំង​ពេក ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល កាល​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​ចំណុច​ក្បែរ​ស្ពាន​កោះន​រា​បរិ​វេន​កោះ​ពេជ្រ ក្រុម​៧៨ ស្ថិត​នៅ​ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×