ខេត្តកំពង់ចាម: ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាមនិងឯកឧត្តមប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំព្រមទាំងសហការីបានអញ្ជើញនាំយកអំណោយរបស់សាខាកាកបាទក្រហមព្រមទាំងថវិកាប្រគល់ជូនស្ត្រីខ្មែរឥស្លាមដែលសម្រាលបានកូនភ្លោះដល់ទៅបីនាក់ដោយធ្វើឡើងនាព្រឹកថ្ងៃទី៣០កញ្ញាឆ្នាំ២០២៥។ ចំណែកប្ដីរបស់ស្ត្រីរូបនេះវិញជាវីរៈយុទ្ធជនជួរមុខ ដែលកំពុងបំពេញការងារនៅព្រំដែនកម្ពុជា-ថៃ។
ទោះជាយ៉ាងណាក៏អាជ្ញាធរខេត្តកំពង់ចាមនិងត្បូងឃ្មុំយកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យកូនភ្លោះទាំងបីមានសុខភាពល្អរួមទាំងម្ដាយនេះជាការលើកទឹកចិត្តមួយដើម្បីឲ្យមានភាពកក់ក្តៅ។
លោកសាស្ត្រាចារ្យយិន ស៊ីណាតប្រធានមន្ទីរពេទ្យខេត្តកំពង់ចាមមានប្រសាសន៍ដោយលើកឡើងនាព្រឹកថ្ងៃទី៣០កញ្ញា ថា: ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យខេត្តកំពង់ចាម បានសំរាលកូនភ្លោះបី ជូនស្រ្តីឈ្មោះ សុះ អីសះ អាយុ៣៦ឆ្នាំ អាស័យដ្ឋាន ននៅភូមិទ្រាទី៣ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ស្ត្រីត្រូវបានឡានពេទ្យមន្ទីរពេទ្យក្រូចឆ្មារបញ្ជូនមកកាន់មន្ទីរពេទ្យយេីងនៅម៉ោង ៥និង២១នាទីល្ងាចថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២៥។ ស្រ្តីបានសំរាលកូន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ កូនភ្លោះទី១ ភេទប្រុស ទំងន់ ២៥០០ក្រាម នៅម៉ោង១០:៥០ កូនភ្លោះទី២ ភេទស្រី ទំងន់ ២០០០ក្រាម ននៅម៉ោ១០:៥៥ និងកូនភ្លោះទី៣ ភេទស្រី ទំងន់ ២៤០០ក្រាម នៅម៉ោង១១។ បច្ចុប្បន្នទារកទាំងបី បានបញ្ជូនទៅផ្នែក Neoដេីម្បីតាមដានបន្ត។
សម្រាប់អំណោយរបស់សាខាកាកបាទក្រហមខេត្តកំពង់ចាមក្នុងនោះរួមមានសំភារៈប្រើប្រាស់សម្រាប់មា្តយនិងទារក៣ឈុត រួមជាមួយ អង្ករ ៥០គគីឡូក្រាម មី ទឹកបរិសុទ្ធ ឃីត ( សារុង មុង ភួយ ក្រមា ) ផ្លែឈើស្រស់ ២កន្ត្រក ទឹកដោះគោឆៅ និង ថវិកាសរុបចំនួន ២លានរៀល។ សូមបញ្ជាក់ថានាពេលកន្លងទៅស្ត្រីមានផ្ទៃពោះម្នាក់ដែលមានភរិយាជាវីរៈយុទ្ធជនការពារជួរមុខក៏ត្រូវបានឯកឧត្តមអូនចាន់ដាអភិបាកខេតកំពង់ចាមបាននាំយកអំណោយព្រមទាំងថវិកាប្រគល់ជូននៅក្នុងមន្ទីរពេទ្យខេត្តកំពង់ចាមដោយថ្លៃសេវាសម្រាលនិងការស្នាក់នៅក្នុងមន្ទីរពេទ្យគឺរដ្ឋបាលខេត្តយកចិត្តទុកដាក់ដោយមិនឲ្យចំណាយថវិកា។
គួររំលឹកថា: ស្ត្រីមានផ្ទៃពោះជិតគ្រប់ខែម្នាក់ត្រូវបែកពីស្វាមីមួយរយៈ បានខិតខំព្យាយាមរត់គេចពីគ្រាប់ប្លោងជិះតាមគោយន្តកន្ត្រៃមួយគ្រឿងមកកាន់កន្លែងសុវត្ថិភាពវត្តពោធិ៍៥០០០ក្នុងខេត្តព្រះវិហារ។ទីបំផុតបានចូលមកសម្រាកនៅមន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បីត្រៀមនិងសម្រាលកូន។ចំណែកប្ដីរបស់ខ្លួនវិញជាវីរៈយុទ្ធជនជួរមុខកំពុងតែរវល់ជាប់ដៃនិងប្រុងជើងការយ៉ាងខ្ពស់ដើម្បីទប់ទល់និងការឈ្លានពានបូរណភាពទឹកដីពីការឈ្លានពានម្ដងហើយម្ដងទៀតពីសំណាក់ទាហានថៃ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី









