Wednesday, October 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត ៖ សិស្សដែលប្រឡងជាប់និទ្ទេសA គឺជាធនធានមនុស្សសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិដ៏សំខាន់

ខេត្តកំពង់ចាម: “សូមអរគុណដល់លោកគ្រូអ្នកគ្រូដែលបានខិតខំបង្រៀនកូនសិស្សទៅតាមចំណេះជំនាញរបស់ខ្លួនហើយបានធ្វើឱ្យកូនសិស្សប្រឹងប្រែងរៀនសូត្ររហូតដល់ប្រឡងបាក់ឌុបជាប់និទ្ទេសA” នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្តថ្លែងនារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សប្រលងជាប់និទ្ទេសAចំនួន២៦នាក់ មកពីតាមវិទ្យាល័យចំនួន៥ ក្នុងក្រុងកំពង់ចាម។
ជាមួយនោះមានអង្គភាពពាក់ព័ន្ធជុំវិញខេត្តក៏បានចូលរួមផងដែរ។

លោកលី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានលើកឡើងថា:នៅក្នុងខេត្តកំពង់ចាមមានមណ្ឌលប្រលងចំនួន១៥ក្នុងនោះក្រុងកំពង់ចាមចំនួន១០មណ្ឌល ស្រុកកំពង់សៀមចំនួន២មណ្ឌល ស្រុកជើងព្រៃចំនួន៣ មណ្ឌល។ហើយបេក្ខជនមកប្រឡងសរុបចំនួន៩៣៥៦នាក់ ស្រី៥៤៨៣នាក់ ក្នុងនោះបេក្ខជនស្វ័យរិនសរុបចំនួន៩៨១នាក់។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថាក្រោយពីលទ្ធផលប្រឡងបាក់ឌុបចេញលទ្ធផលត្រូវបានឯកឧត្តមសន្តិបណ្ឌិតនេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ចាមបានធ្វើការណែនាំឱ្យមានការជួបសំណេះសំណាលជាមួយសិស្សដែលបានប្រឡងជាប់និទ្ទេសA នៅតាមស្រុកក្រុង-ទាំង១០ក្នុងខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តឲ្យដឹងទៀតថា សម្រាប់ពេលនេះគឺរូបលោកបានជួបជាមួយសិស្សដែលប្រឡងជាប់និទ្ទេសA នៅក្នុងក្រុងកំពង់ចាម ដែលមានចំនួន២៦នាក់ដែលត្រូវប្រឡងជាប់ឆ្នាំ២០២៥ នេះហើយកាលពីឆ្នាំ២០២៤កន្លងទៅ មានចំនួន ២៧នាក់។តែបើបូករួមបញ្ចូលជាមួយស្រុក៩ទៀតគឺកើនដល់ចំនួន១៤១ នាក់ឯណោះ។ ជាការពិតណាស់ក្មួយៗត្រូវខិតខំរៀនសូត្របន្ថែមទៀតដើម្បីទទួលបានចំណេះដឹង ព្រមទាំងជំនាញរាងៗខ្លួន ដើម្បីបម្រើប្រទេសជាតិរបស់យើងឲ្យកាន់តែមានការរីកចម្រើន។ ទោះបីជាមានការរវល់មមាញឹកយ៉ាងណាក៏ដោយសម្ដេចបវរអធិបតី គ្រោងនឹងជួបក្មួយៗនាពេលខាងមុខនៅរាជធានីភ្នំពេញ ព្រមទាំងមានការចែករង្វាន់លើកទឹកចិត្តដល់ក្មួយៗ ដែលពេលនោះគឺរូបលោកផ្ទាល់ត្រូវដឹកនាំសិស្សដែលជាប់ទាំងអស់ដែលជាប់បាននិទ្ទេសA ព្រមទាំងមាតាបិតាសីស្សទៅភ្នំពេញ។ ហើយមួយវិញទៀតសិស្សដែលប្រឡងជាប់និទ្ទេសAនេះនឹងមានឱកាសអាចត្រៀមប្រឡងដើម្បីទទួលបានអាហារូបករណ៍នៅបរទេស។
ហើយអនាគតប្រទេសជាតិគឺពឹងផ្អែកលើក្មួយៗដែលជាទំពាំងស្នងឬស្សី។
សូមបញ្ជាក់ថាចំពោះរង្វាន់លើកទឹកចិត្តក្នុងនោះមានកុំព្យូទ័រល្អមួយគ្រឿងរួមនិងថវិកាមួយលានរៀល៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×