Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ទៀ សីហា ដឹកនាំកិច្ចប្រជុំកម្រិតមន្ត្រីជាន់ខ្ពស់ស្តីពី «ដំណើរឆ្ពោះទៅកាន់គំនិតផ្តួចផ្តើមលើយុទ្ធសាស្ត្រគ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យ»

ភ្នំពេញ៖ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំកម្រិតមន្ត្រីជាន់ខ្ពស់ស្តីពី «ដំណើរឆ្ពោះទៅកាន់គំនិតផ្តួចផ្តើមលើយុទ្ធសាស្ត្រគ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យ» នាល្ងាចថ្ងៃអង្គារ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារ Raffles Le Royal Phnom Penh។

កិច្ចប្រជុំពិភាក្សានេះ បានប្រព្រឹត្តទៅក្រោមការសហការរវាងអាជ្ញាធរជាតិអាវុធគីមី និងក្រសួងការបរទេសសហរដ្ឋអាម៉េរិក ដែលមានរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសនិងមន្ត្រីជាន់ខ្ពស់កម្រិតនយោបាលយ មកពីតាមក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សាលើប្រធានបទពាក់ព័ន្ធទិដ្ឋភាពទូទៅនៃកម្មវិធីរបស់នាយកដ្ឋានសន្តិសុខព្រំដែន និងគ្រប់គ្រងការនាំចេញ(EXBS), ទិដ្ឋភាពទូទៅនៃកម្មវិធីEU Partner-to-Partner និងប្រព័ន្ធធាតុផ្សំយុទ្ធសាស្ត្រគ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យ។

បើតាមការចេញផ្សាយព័ត៌មាននៅលើផេកហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិក, សូមថ្លែងអំណរគុណដល់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា​ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម (NACW) និងកម្មវិធីការត្រួតពិនិត្យការនាំចេញនិងសន្តិសុខព្រំដែន (EXBS) នៃក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមគំនិតផ្តួចផ្តើមរួមថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់គ្រងប្រភេទទំនិញយុទ្ធសាស្រ្តទ្វេមុខ​! ជាមួយគ្នា យើងនឹងជំរុញយុទ្ធសាស្រ្តគ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យ #WMDStrategicTradeManagement ដើម្បីបង្កើនការការពារសន្តិសុខតាមព្រំដែនរបស់កម្ពុជាប្រឆាំងអាវុធមហាប្រល័យ និងជំរុញកំណើនសេដ្ឋកិច្ច ដើម្បីធ្វើឱ្យប្រទេសរបស់យើងកាន់តែមានសុខសុវត្ថិភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×