ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញទៅពិនិត្យនាវា Frigate ទីមួយ “ជាគម្រោងជំនួយយោធាភាគីចិនជូនកម្ពុជា” ដែលដំឡើងរួច ព្រមទាំងបានបើកសាកល្បងបច្ចេកទេសបានយ៉ាងល្អប្រសើរ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅនេះ។
តាមរយៈបណ្តាញសង្គមនាថ្ងៃទី៣ខែតុលានេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ” កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ បានឆ្លៀតទៅពិនិត្យនាវា Frigate ទីមួយ “ជាគម្រោងជំនួយយោធាភាគីចិនជូនកម្ពុជា” ដែលដំឡើងរួច ព្រមទាំងបានបើកសាកល្បងបច្ចេកទេសបានយ៉ាងល្អប្រសើរ។ ជាមួយនេះដែរ ក៏បានសង្កេតឃើញថា នាវាទី២បានដំឡើងសម្រេចលទ្ធផល៥០%ផងដែរ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី







